Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦៦- តើការសូក ឬទទួលសំណូកត្រឹមកម្រិតណាដែលចាត់អាចទុកថាជាអំពើពុករលួយ ?

១៦៧- តើឆ្នាំ២០១១ នេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រឹមមន្ត្រីកម្រិតណាខ្លះ ?

១៦៨- បើឃើញមន្ត្រី ធំ តូច បានប្រព្រឹត្តអំពើពុករលួយ តើរាយការណ៍ទៅណា ? (សុំលេខទូរស័ព្ទ) ក្រុមការងារប្រឆាំងអំពើពុករលួយ ។

១៦៩- តើក្រុមប្រឹក្សាឃុំត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលអ្វីខ្លះ ? តម្លៃស្មើប៉ុន្មានដុល្លាបានតម្រូវឱ្យប្រកាស ?

១៧០- តើការផ្តល់សារគុណពេលបំពេញភារកិច្ចចាត់ទុកជាអំពើពុករលួយដែរឬទេ ?

ចម្លើយ

១៦៦- បទល្មើសពុករលួយជាបទល្មើសទម្រង់ មិនមែនជាបទល្មើសសម្ភារៈដូចបទល្មើសព្រហ្មទណ្ឌផ្សេងៗ ។ បទបក្ខានុគ្រោះ បទជំនួញឥទ្ធិពលអកម្ម និងបទរំលោភអំណាច បទសម្លុតគំរាម បទរារាំង និងការជ្រៀតជ្រែកការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សុទ្ធតែជាបទល្មើសពុករលួយដែលអាចប្រព្រឹត្តឡើង ក្រោមរូបភាពមិនមានការបង្ហាញនូវការទទួល ឬផ្តល់ឱ្យនូវទឹកប្រាក់ ឬអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្នុងន័យនេះ សូម្បីតែសូន្យដុល្លារ កំចាត់ទុកថាជាបទល្មើសពុករលួយដែរ ។

១៦៧- ជាទូទៅការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូងក្នុងឆ្នាំ២០១១នេះ គឺអនុវត្តចំពោះមន្ត្រីដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋានឡើង ឬឋានន្តរសក្តិវរសេនីយ៍ឯក ។ សមាសភាពមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល លើកលែងតែមន្ត្រីដែលកំណត់ក្នុងចំណុចទី៥ (មន្ត្រីតែងតាំងដោយប្រកាស) និងទី៧ (ថ្នាក់ដឹកនាំសង្គមស៊ីវិល) ដែលមិនទាន់តម្រូវឱ្យប្រកាស ។

១៦៨- យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានតែអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ដែលមានសិទ្ធិកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការ ។ បុគ្គលទាំងឡាយណាដែលដឹងពីរឿងហេតុនៃបទល្មើសពុករលួយអាចប្ដឹងតាមរយៈ ៖

  • ប្រអប់សំបុត្រសដែលមាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ (អតីតអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ) និងមុខអតីតសណ្ឋាគារខេមរា (ខាងត្បូងផ្សារថ្មី)
  • ប្តឹងផ្ទាល់នៅការិយាល័យទទួលពាក្យបណ្តឹងនៃអង្គភាពប្រឆាំងអំពើពុករលួយ
  • ប្រអប់សំបុត្រប្រៃសណីយ៍ PO Box 626 ដោយមិនគិតលុយនៅគ្រប់បញ្ហារប្រៃសណីយ៍រាជធានីខេត្ត
  • Hot Line និងលេខទូរស័ព្ទដែលនឹងផ្តល់ជូននៅពេលក្រោយដោយអង្គភាពប្រឆាំងអំពើពុករលួយ ។

១៦៩- ក្រុមប្រឹក្សាឃុំជាបុគ្គលដែលកំណត់ច្បាប់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចបុគ្គលដទៃទៀត ដែលមានចែងក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ដូចនេះ គាត់ត្រូវប្រកាសតាមទម្រង់ និងខ្លឹមសារនៃឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយ។ មានតែគ្រឿងអលង្ការ ឬនាឡិកាទេដែលកំណត់ឱ្យប្រកាសចាប់ពី ៤លានរៀល ។

១៧០- ការផ្តល់អំណោយ ឬសារគុណដល់ក្រសួង ស្ថាប័នមិនមែនជាអំពើពុករលួយទេ តែបើផ្តល់ជូនបុគ្គលជាអំពើពុករលួយ ។ គ្មានការអនុញ្ញាតដោយច្បាប់ មន្ត្រីរាជការមិនអាចទទួលយកអំណោយ ឬសារគុណក្នុងពេលបំពេញភារកិច្ចពីបុគ្គលណាឡើយ ព្រោះវាអាចមានទំនាស់ផលប្រយោជន៍ និងមានភាពលំអៀងក្នុងការងារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login