ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៧១- ប្រធានតែងតាំងបែងចែកឱ្យអនុប្រធានគ្រប់គ្រងការិយាល័យណា១ តែប្រធានបានរំលោភការងារទាំងស្រុងលើអនុប្រធានជំនាញ ដោយអនុប្រធានបានមានតែឈ្មោះបើមានករណីបទល្មើសជាក់ស្តែង តើអនុប្រធានមានទោសដែរឬទេ ? ក្នុងច្បាប់ប្រឆាំងអំពើពុករលួយដែរឬទេ ។
១៧២- ការប្រកាសគ្រឿងអលង្ការ និងប្រាក់ គឺអាចលិចលឺទៅខាងក្រៅដែលឬទេ ?
១៧៣- តើក្រុមប្រឹក្សាឃុំសង្កាត់ជាមន្ត្រីមុខងារសាធារណៈ ឬមុខងារនយោបាយ ហេតុអ្វីបានជាតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល ?
១៧៤- តើទ្រព្យសម្បត្តិមានតម្លៃស្មើប៉ុន្មានពាន់ដុល្លារដែលច្បាប់តម្រូវឱ្យប្រកាស ?
១៧៥- តើប្រាក់ជំពូក និងប្រាក់លើកទឹកចិត្តចាប់ពីកម្រិតប៉ុន្មានទើបហៅថាជាប្រាក់អំពើពុករលួយ ?
ចម្លើយ
១៧១- ទោះបទល្មើសពុករលួយ បទល្មើសព្រហ្មទណ្ឌឯទៀតក្តី អ្នកប្រព្រឹត្ត អ្នករួមប្រព្រឹត្ត អ្នកផ្សំគំនិត អ្នកផ្តើមគំនិត អ្នកផ្តល់មធ្យោបាយ និងអ្នកប៉ុនប៉ង (កំណត់ដោយច្បាប់) ត្រូវទទួលទោសដូចគ្នាក្នុងករណបាន និងកំពុងប្រព្រឹត្តបទល្មើសណាមួយ ។ ករណីខាងលើបុគ្គលនោះអាចរួចផុតពីការចោទប្រកាន់ បើស្ថិតក្នុងគំនាបរបស់ប្រធាន តែបើគាត់បានចូលរួមដោយបង្ហាញឆន្ទៈផ្ទាល់នឹងត្រូវទទួលទោសដូចប្រធានរបស់គាត់ដែរ ។
១៧២- ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានចាត់ទុកឯកសារដែលបានរក្សាការសម្ងាត់ខ្ពស់បំផុត ។ មិនមានបុគ្គលណាមួយអាចពិនិត្យមើលនូវឯកសាររបស់បុគ្គលណាមួយទៀត ក្រៅតែពីបុព្វហេតុចាំបាច់នៃការស៊ើបអង្កេតអំពើពុករលួយ ។ ទោះបីបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលបានប្រកាសក្នុងរូបភាពណាមួយក៏ដោយ ក៏មិនអាចបណ្តាលឱ្យមានការលិចលឺពីស្ថានភាពគ្រឿងអលង្ការ និងប្រាក់របស់បុគ្គលនោះចេញពីអង្គភាពប្រឆាំងអំពើពុករលួយ។ បើបុគ្គលនេះប្រកាស ឬមិនប្រកាសអ្នកដទៃជាសិទ្ធិរបស់គាត់ ។
១៧៣- ទោះជាមន្ត្រីមុខងារសាធារណៈ ឬជាមន្ត្រីនយោបាយរឱ្យតែស្ថិតក្នុងសមាសភាពដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានកំណត់ក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានកំណត់ដោយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយថាជាពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតដែលតម្រូវឱ្យប្រកាស ។
១៧៤- មានតែគ្រឿងអលង្ការ និងនាឡិកាតែប៉ុណ្ណោះដែលកំណត់តម្លៃទៅពេលទទួលបានចាប់ពី៤លានរៀល ក្រៅពីនេះ ទោះបីក្នុងពេលទទួលបានមានតម្លៃប៉ុណ្ណាក៏ដោយ ដូចជាអចលនវត្ថុយានយន្ត និងគ្រឿងចក្រ ព្រមទាំងចំណុចផ្សេងទៀត គឺតម្រូវឱ្យប្រកាស ។
១៧៥- ការប្រើប្រាស់សាច់ប្រាក់ដែលមិនចំទិសដៅ និងគ្មានការអនុញ្ញាតត្រឹមត្រូវ ត្រូវចាត់ទុកជាអំពើពុករលួយ ទោះបីជាប្រាក់ជំពូក និងប្រាក់លើកទឹកចិត្តក្នុងកម្រិតណាក៏ដោយ ។