Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៧៦- តើអ្នករកស៊ី អាជីវករ ឧកញ៉ា និងប្រជាពលរដ្ឋទូទៅតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ? មូលហេតុអ្វីបានជាមិនប្រកាសជាទូទៅ ?

១៧៧- ក្រុមប្រឹក្សាឃុំប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅពេលដែលបម្រើការងារក្នុងអាណត្តិ ។ នៅពេលគាត់អស់អាណត្តិបម្រើកាងារ (មិនជាប់ឆ្នោត) តើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ប្រើប្រាស់បន្តទៀតដែរឬទេ ?

១៧៨- តើជាក់ស្តែងមន្ត្រីតែងតាំងដោយប្រកាសត្រឹមថ្នាក់ណាដែលត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល

?

១៧៩- ក្នុងអង្គភាពមួយមានកើតអំពើពុករលួយ តើក្នុងនាមមន្ត្រីថ្នាក់ក្រោមអាចរាយការណ៍អំពើពុករលួយ តាមរយៈណាដែលជាការសម្ងាត់ ?

១៨០- តើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវបញ្ចប់នៅពេលណា ?

ចម្លើយ

១៧៦- ក្រៅពីសមាសភាពបុគ្គលដែលកំណត់ក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលផ្សេងទៀតមិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ។ ការមិនប្រកាសជាទូទៅដោយបុព្វហេតុ ទី១. មូលហេតុច្បាប់ដែលបានកំណត់ ទី២. អង្គភាពពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ ដូចនេះយើងអនុវត្តក្នុងកម្រិតសាមញ្ញសិន ទី៣ សមាសភាពដែលមិនប្រកាសភាគច្រើនស្ថិតក្នុងវិស័យឯកជន ដែលពុំសូវទទួលរង ឬមិនមានអំណាចសាធារណៈដែលអាចឈានទៅរកការប្រព្រឹត្តអំពើពុករលួយ ។

១៧៧- ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ចាប់ពីទទួលសំណុំឯកសារ។ ទោះបីអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលបញ្ចប់អាណត្តិការងារក៏ដោយ ក៏ឯកសារនេះមិនត្រូវបានប្រគល់ជូនសាមីខ្លួន និងបន្តរក្សាទុកនៅអង្គភាព។ ឯកសារនេះនៅមានសុពលភាពប្រើប្រាស់សម្រាប់កិច្ចការទាំងឡាយ ដែលអាចកើតចេញពីទង្វើរបស់បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុល ទោះបីបុគ្គលនោះបានបញ្ចប់មុខងាររបស់ខ្លួនហើយក៏ដោយ ។

១៧៨- ក្រុមជនបង្គោលនឹងកំណត់ពីមន្ត្រីដែលតែងតាំងដោយប្រកាសឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល។ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំបញ្ជីមន្ត្រីប្រភេទនេះបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាមន្ត្រីកម្រិតណា ដែលតម្រូវឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ឧទាហរណ៍ មន្ត្រីគយ និងរដ្ឋាករ មន្ត្រីពន្ធដារ ប្រធានមន្ទីរតាមបណ្តាខេត្តក្រុង អធិការស្រុកខណ្ឌ មន្ត្រីបម្រើការនៅតាមបណ្តាច្រកទ្វារព្រំដែន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាដើម ដែលអាចនឹងត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅពេលខាងមុខ ។

១៧៩- គ្រប់បុគ្គលទាំងអស់ដែលដឹងរឿងហេតុនៃអំពើពុករលួយ អាចរាយការណ៍ពីព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយ ឬការិយាល័យរាជធានី ខេត្តក្រុងប្រឆាំងអំពើពុករលួយ ទោះបីបុគ្គលនោះជាប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីឯទៀតដែលមានឋានៈសង្គមក្នុងកម្រិតណាមួយក៏ដោយ ។

១៨០- សេចក្តីសម្រេចលេខ០០៣/១១ លស.អបព ចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១១ ប្រការ៩ បានកំណត់កាលបរិច្ឆេទចុងក្រោយនៃការឈប់ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលគឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login