បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយត្រូវបានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចាត់ទុកថាជាបទល្មើសពុករលួយរួមមាន ៖
- បទស៊ីសំណូកនៃនិយោគជិត (មាត្រា២៧៨ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់និយោជិត (មាត្រា២៧៩ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អភិបាលជាអាទិ៍ (មាត្រា២៨០ នៃក្រមព្រហ្មទណ្ឌ)
- បទដេញថ្លៃមិនត្រឹមត្រូវ (មាត្រា២៨៧ នៃក្រមព្រហ្មទណ្ឌ)
- បទសម្អាតប្រាក់ (មាត្រា៤០៤ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូកដែលប្រព្រឹត្តដោយចៅក្រម (មាត្រា៥១៧ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសូកប៉ាន់ចំពោះចៅក្រម (មាត្រា៥១៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ (មាត្រា៥៤៧ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់សាក្សី (មាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អ្នកបកប្រែ (មាត្រា៥៥៣ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់អ្នកបកប្រែ (មាត្រា៥៥៤ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អ្នកជំនាញ (មាត្រា៥៥៥ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់អ្នកជំនាញ (មាត្រា៥៥៦ នៃក្រមព្រហ្មទណ្ឌ)
- បទវិធីក្រម (មាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូក (មាត្រាមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ)
- បទជំនួញឥទ្ធិពល (មាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ)
- បទកេងយកផលប្រយោជន៍ដោយខុសច្បាប់ (មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ)
- បទបក្ខានុគ្រោះ (មាត្រា៥៩៩ នៃក្រមព្រហ្មទណ្ឌ)
- បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់ (មាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ)
- បទជំនួញឥទ្ធិពលសកម្ម (មាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ)
- បទសម្លុតគំរាម (មាត្រា៦០៧ នៃក្រមព្រហ្មទណ្ឌ)
- បទបំផ្លាញនិងគៃបំបាត់ (មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូករបស់អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៣៧ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់អ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៣៨ នៃក្រមព្រហ្មទណ្ឌ)
- បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៣៩ នៃក្រមព្រហ្មទណ្ឌ)
- បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្ត្រដើម្បីធ្វើលិខិតបញ្ជាក់មិនពិត (មាត្រា៦៤០ នៃក្រមព្រហ្មទណ្ឌ)