ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តើរាជរដ្ឋាភិបាលពឹកផ្អែកលើចំណូលពន្ធអ្វីខ្លះ ?
៧- ដូចម្តេចហៅថារបបស្វ័យប្រកាស (របបពិត) ?
៨- តើពន្ធនិងអាករនាំចូលត្រូវគណនាដោយផ្អែកលើអ្វីខ្លះ ?
៩- តើក្រសួងហិរញ្ញវត្ថុមានតួនាទីអ្វីខ្លះ ?
១០- ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តើរដ្ឋាភិបាលពឹងផ្អែកលើបំណុលពន្ធអ្វីខ្លះ ?
ចម្លើយ
៦- ប្រទេសកំពុងអភិវឌ្ឍន៍ ពឹងផ្អែកយ៉ាងខ្លាំងលើពន្ធ លើប្រាក់ចំណូលរបស់ក្រុមហ៊ុនជាពន្ធលើចំណូលរបស់បុគ្គល ។ ពន្ធលើចំណូលបុគ្គលជាទូទៅពិបាកប្រមូលនៅក្នុងប្រទេស ដែលគ្របដណ្តប់ដោយសេដ្ឋកិច្ចជនបទ ឬមានសេដ្ឋកិច្ចដែលសំបូរទៅដោយវិស័យក្រៅផ្លូវការច្រើន ។
៧- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស គឺជានីតិបុគ្គលទាំងឡាយ ដែលបានចុះបញ្ជីរពាណិជ្ជកម្មនៅកម្ពុជា និងបុគ្គលទាំងឡាយដែលប្រកបធុរៈកិច្ចដែលមានផលរបរប្រចាំឆ្នាំ ៖
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ចដាក់ប្រកាស និងបង់ពន្ធដោយខ្លួនឯង ។ ក្នុងកំឡុងពេលមួយមានកំណត់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនឹងត្រូវទទួលការធ្វើសនវកម្មពន្ធដារ ដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសរបស់ខ្លួន ។ នៅចុងឆ្នាំ២០០៨មានអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានចំនួន១២០៨៩សហគ្រាស ក្នុងនោះមានសហគ្រាសអ្នកជាប់ពន្ធធំចំនួន១១៧១សហគ្រាសនៅទូទាំងប្រទេស និងអ្នកជាប់ពន្ធមធ្យមចំនួន៩១៤៤ សហគ្រាសនៅភ្នំពេញ១៧៧៤នៅតាមខេត្តក្រុងទាំង២៤ ។ ចំណួលដែលទទួលបានពីអ្នកជាប់ពន្ធទាំងនេះ មានប្រមាណ៨៥% នៃចំណូលពន្ធដាសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ។
៨- ពន្ធ និងអាករនាំចូលត្រូវគណនាដោយផ្អែកលើមូលដ្ឋានអត្រាពន្ធ ឬអាករជាធរមាននៅថ្ងៃចុះបញ្ជិកាប្រតិទិវេន៍គយ និងមូលដ្ឋានគិតតាមតម្លៃ ឬពន្ធគិតតាមឯកតា ។
៩- ក្រសួងហិរញ្ញវត្ថុដែលគ្រប់គ្រងកម្ចីប្រាក់ និងរក្សាទុនបម្រុងជារូបិយប័ណ្ណសម្រាប់ទប់ស្កាត់ឱនភាពថវិកា តាមរយៈការបង្កើនចំនូលសារពើពន្ធ និងមិនមែនសារពើពន្ធ និងការកាត់បន្ថយចំណាយ ។
១០- ប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកយ៉ាងខ្លាំង លើពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនជាងពន្ធលើចំនូលរបស់បុគ្គល ។ ពន្ធលើចំណូលបុគ្គលជាទូទៅ ពិបាកប្រមូលនៅក្នុងប្រទេសដែលគ្របដណ្តប់ដោយសេដ្ឋកិច្ច ជនបទ ឬមានសេដ្ឋកិច្ចដែលសំបូរទៅដោយ វិស័យក្រៅផ្លូវការច្រើន ។