Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈទាំង១០យ៉ាងរបស់អ្នកដឹកនាំជាតិៈ

  • ពិសោធក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាវផ្សេងៗច្រើនដឹកការងាររាក់ជ្រៅធ្លាប់ឆ្លងកាត់បទពិសោធជីវីត និងការងារយូរមកហើយ ចេះអត់ធ្មត់មិនឈាមរាវដូចកូនក្មេង
  • ចេះដឹងគោរពច្បាប់វិន័យបញ្ជាតិផ្សេងៗមានច្បាប់រដ្ឋធម្មនុញ្ញជាដើម មិនព្រមប្រព្រឹត្តល្មើសច្បាប់ និងទង្វើខាងកាយ វាចា ល្អប្រពៃណី មិនមានស្លាកស្នាម ឮខាងអំពើទុច្ចរិត
  • មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងទូលំទូលាយ ស្តាប់បញ្ញា ស្គាល់សេចក្តីត្រូវការរបស់សង្គមដែលគ្រប់គ្រងនិងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហា
  • មានការចេះដឹងគោរពច្បាប់ គោលវិស័យទាំងច្បាប់គ្រប់គ្រងប្រទេសច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិទាំងឡាយរួមមានសន្និសញ្ញ កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿងនយោបាយ សង្គ្រាមសេដ្ឋកិច្ចសង្គមកិច្ច កិច្ចការវប្បធម៌ជាដើម
  • មានការវៃឆ្លាត ពូកែក្នុងការរំងាប់អធករណ៍ ចំពោះការទាស់ទែងគ្នា ក្នុងសង្គមប្រកបដោយគតិបណ្ឌិត
  • មានចិត្តស្រឡាញ់ធម៌ យកធម៌ជាធំ ស្រឡាញ់ការចេះដឹង ស្រឡាញ់ការពិត  ចេះធ្វើខ្លួនឲ្យគេគោរព
  • មានចិត្តសណ្តោដោយបច្ច័យបួន តាមមានតាមបាន មិនលោភមិនចងបានហួសឋានៈខ្លួនរស់នៅតាមធម្មតាសាមញ្ញមិនហ៊ឺហារ ស៊ីវីល័យហួសពីអ្វីដែលលើខ្លួន និងប្រទេសខ្លួនកំពុងមាន
  • មានសុខភាពកាយ និងចិត្តបរិបូរ មិនងាយខឹង មិនមួម៉ង មិនតក់ស្លុតទោះជាមានហេតុការណ៍អ្វីៗ កើតឡើងក៏ដោយ
  • មានសេចក្តីក្លាយហាយ រ៉ឺងប៉ុថនឹងធឹង ប្រកបដោយសម្បជញ្ញៈ
  • មានភរិយាមានយាទល្អ ជ្រះល្អ ដឹងពីពិធីការ ដឹងពីសុជីវធម៌ក្នុងសង្គមមិនឆ្គង មិនឈ្លើយ  ។

Answer 2


ចម្លើយខាងលើមុននឹងជាចម្លើយខុសទេ ហើយចម្លើយដែរត្រូវនៅខាងក្រោម

ចំណុចសំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្សមាន៖

  • ត្រូវមានសេវាថែទាំសុខភាពសមស្រប និងគ្រប់គ្រាន់សម្រាប់ប្រជាប្រជាជនទាំងអស់ដើម្បីជួយឪ្យពួកគេមានសុខភាពល្អនិងថាមពលគ្រប់គ្រាន់ ដើម្បីចូលរួមបានយ៉ាងពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។
  • ត្រូវមានសេវាអប់រំសមស្រប និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីឪ្យពួកគេមានចំណេះដឹង និងជំនាញពេញលេញក្នុងការបង្កើតឪ្យបានច្រើន និងសមស្របបំផុត។
  • ត្រូវបង្កើតឳកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីទទួលបាននូវផលប្រយោជន៍ពីសកម្មភាព សេដ្ឋកិច្ច និងមានការងារធ្វើ ដើម្បីរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការជាមូលដ្ឋានដូចជា ស្បៀងអាហារ សម្លៀកបំពាក់ ជម្រក ជាដើម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login