ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើកត្តាអ្វីខ្លះដែលធ្វើឱ្យការគ្រប់គ្រងពន្ធខ្សោយ ?
១២- ចូរនិយាយពីនីតិវិធីទូទៅសម្រាប់ការបំពេញបែបបទទំនិញនាំចេញ ?
១៣- តើវិស័យអ្វីខ្លះដែលរដ្ឋតម្រូវឲ្យលើកលែងអាករ ?
១៤- តើកត្តាអ្វីខ្លះដែលនាំឱ្យមានកំណែទម្រង់ពន្ធ ?
១៥- តើការគេចវេសពន្ធនាំឱ្យមានផលវិបាកអ្វីខ្លះ ?
ចម្លើយ
១១- កត្តាអវិជ្ជមានដែលធ្វើឱ្យការគ្រប់គ្រងពន្ធខ្សោយ គឺភាពស្មុគស្មាញផ្នែកច្បាប់ និងបន្ទុកពន្ធ ។ ប្រការនេះ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ដូច្នេះការធ្វើច្បាប់ និងនីតិវិធីពន្ធឱ្យកាន់តែងាយស្រួលអាចបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តច្បាប់ និងធ្វើឱ្យការគ្រប់គ្រងពន្ធកាន់តែមានប្រសិទ្ធភាព ។
១២- សាខាគយ និងរដ្ឋាករនាំចេញមានមុខងារ និងភារកិច្ចធ្វើជាសេនាធិការឲ្យ អគរ លើការងារបំពេញបែបបទគយលើទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀត ដូចមានចែងក្នុងប្រការ៤នៃប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ។ ការត្រួតពិនិត្យរូបវ័ន្តទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តងរួមគ្នារវាងមន្រ្តីគយនិងរដ្ឋាករ និងមន្ត្រីកាំកុងត្រួលលើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឺកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ (សេចក្តីណែនាំលេខ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹងស្តីពីការកែសម្រួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម និងសេចក្តីណែនាំលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើតរិយាល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករនិងកាំកុងត្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ ទំនិញនាំចេញដែលជាកម្មវត្ថុនៃការធ្វើបែបបទគយនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ គឺជាទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគនៅតាមបណ្តាសន្និធិគយបណ្តោះអាសន្ន និង/ឬ អាជីវកម្មដ្ឋាននានា របស់វិនិយោគិន និងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។ ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្ត្រីគយនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រីកាំកុងត្រូលធ្វើការកិបសៀលគយ និងសៀលកាំកុងត្រូលរៀងៗខ្លួន ។ សៀលគយនាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វារកុងតឺន័រ នឹងត្រូវកាត់ច្រកចេញ ក្រោយពេលពិនិត្យផ្ទៀងផ្ទាត់លេខសៀល ជាក់ស្តែង និងឯកសារគយនាំចេញ (សេចក្តីណែនាំលេខ ៨២២ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣) ។
១៣- វិស័យដែលរដ្ឋតម្រូវឲ្យលើកលែងអាករមានដូចជា ៖
ក- វិស័យកាត់ដេរបម្រើឲ្យការនាំចេញ
ខ- ឧស្សាហកម្មបម្រើឲ្យការនាំចេញ
១៤- មូលហេតុដែលនាំឱ្យមានកំណែទម្រង់ពន្ធរួមមាន ៖
១៥- ការគេចវេសពន្ធធ្វើឱ្យរេចរិលមូលដ្ឋានពន្ធ ព្រមទាំងប្រាក់ចំណូលសាធារណៈ ។ ជាងនេះទៀតប្រភពទុនដែលប្រើក្នុងការគេចពន្ធ ដែលមិនរួចចំណែកស្ថាបនាសង្គមទេ ។ ផ្ទុយទៅវិញបើពន្ធពុំអាចគេចបានការ ផ្លាស់ប្តូរថ្លៃដែលទាក់ទងនឹងពន្ធ អាចបង្កើនការលើកទឹកចិត្តដើម្បីបែងចែកធនធានសាជាថ្មី ។