ផលវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ អង្គការ និង ក្រុមហ៊ុន មានដូចជា ៖
- ការយកពន្ធធ្វើអោយអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយមានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយរបស់ប្រទេស និងមានការទទួលខុសត្រូវចំពោះប្រទេសជាតិ ។
- ថវិការដែលបានពីការយកពន្ធ គឺជាប្រភពចំណូលមួយដ៏សំខាន់នៃថវិការរដ្ឋ ហើយរដ្ឋអាចប្រើប្រាស់ថវិការទាំងនេះដើម្បីអភិវឌ្ឍប្រទេសអោយមានការរីកចំរើន និងទ្រទ្រង់ដល់សេវាសាធារណៈ ។
- ថវិការដែលបានពីការយកពន្ធរដ្ឋអាចយកទៅកសាងហេថារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ។
- ការយកពន្ធជួយទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច និងកាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាននៅក្នុងសង្គម ។
- ការយកពន្ធ គឺជាការលើកទឹកចិត្ត ឬបង្អាក់ទឹកចិត្តវិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋចង់ទប់ស្កាត់ ។