Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-05 15:26

ប្រាក់ចំណូលលើកលែងពន្ធត្រូវបានកំណត់ដូចជា ៖

ក- វៀរលែងតែមានបទប្បញ្ញត្តិផ្ទុយ និងលើកលែងតែប្រាក់ចំណូលដែលត្រូវជាប់ពន្ធតាមមាត្រា ២២ នៃច្បាប់នេះពន្ធលើប្រាក់ចំណេញមិនត្រូវអនុវត្តចំពោះ ៖

  • ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល
  • ប្រាក់ចំណូលរបស់អង្គការណាមួយដែល ៖

- ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរធម៌ វិទ្យាសាស្ត្រ អក្សរសាស្រ្តឬអប់រំ

- គ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន

  • ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវ័ន្តបុគ្គល
  • ប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធតាមរបបពិតផលិតបានដោយខ្លួនឯងទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទម្លាប់នៃការងារកសិកម្ម ។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សម្រាប់លក់ ពុំត្រូវបានចាត់ទុកជាទម្លាប់នៃការងារកសិកម្មឡើយ ។
  • ភាគលាភដែលបានទទួលមកពីសហគ្រាសនិវាសនជន ក្នុងករណីដែលប្រាក់ពន្ធត្រូវបង់តាមមាត្រា២០ថ្មី មាត្រា២៣ថ្មី និងមាត្រា២៦ថ្មី នៃច្បាប់នេះត្រូវបានបង់រួចរាល់ ។

ខ- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសអំពីនីតិវិធីនៃការស្នើសុំលើកលែងពន្ធ ភាពបាត់បង់លក្ខណៈលើកលែងពន្ធ ការប្រកាសសារពើពន្ធ និងការចុះបញ្ជី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login