ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មូលដ្ឋានគណនេយ្យបង្គរ (Accrual Basic of Accounting) ៖ គឺប្រើប្រាស់នៅពេលមានប្រតិបត្តិការមួយកើតឡើង ទោះបីជាប្រតិបត្តិការនោះ ជាការចំណាយ ឬចំណូលក៏ត្រូវកត់ត្រាវាចូលទៅក្នុងរបាយការណ៍ភ្លាមៗ ទោះបីជាគណនីចាំ ទទួល ឬគណនីបំណុលក៏ដោយឲ្យតែកើតឡើង គេត្រូវចាត់ទុកគណនីទាំងនោះចូលជាសាច់ប្រាក់ បើទោះបីជាប្រតិបត្តិការនោះមិនទាន់ជាសាច់ប្រាក់ ឬចំណាយជាសាច់ប្រាក់ ។
គណនេយ្យសាច់ប្រាក់ ៖ គឺការប្រើប្រាស់នៅពេលដែលមានប្រតិបត្តិការណាមួយកើតឡើងជាសាច់ប្រាក់ ។ គេកត់ត្រាវាចូលជាចំណូលលុះត្រាតែគេទទួលបានជាសាច់ប្រាក់បានដល់ដៃ រីឯចំណូលទាំងឡាយដែលមិនទាន់បានទទួលជាសាច់ប្រាក់ដល់ដៃ គេមិនកត់ត្រាវាចូលជាចំណូលទេ ។
ផ្ទុយទៅវិញការចំណាយក៏ដូចគ្នាដែរ គឺគេកត់ត្រាការចំណាយ លុះត្រាតែការចំណាយជាសាច់ប្រាក់រួចហើយទើបគេកត់ត្រា ប្រសិនបើគេមិនទាន់ចំណាយទេ គេមិនកត់ត្រាវាចូលក្នុងប្រព័ន្ធមូលដ្ឋានសាច់ប្រាក់ទេ ។