Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-05 15:24

វិធានគណនេយ្យត្រូវបានកំណត់ដូចជា ៖

  • ចំពោះអ្នកជាប់ពន្ធតាមរបបបំព្រួញដែលប្រើវិធីគណនេយ្យមូលដ្ឋានសាច់ប្រាក់ ប្រាក់ចំណូលត្រូវគិតបញ្ជូលនៅក្នុងឆ្នាំដែលបានទទួលជាក់ស្តែងនូវសាច់ប្រាក់ ឬទ្រព្យដទៃទៀត ទោះបីជាការទូរទាត់បានធ្វើឡើងសម្រាប់ឆ្នាំផ្សេងទៀតក្តី ។ ឯចំណាយ ឬការកាត់កងនានា អាចផាត់ចេញនៅក្នុងឆ្នាំដែលចំណាយ ឬខ្ទង់ផ្សងទៀតត្រូវបានទូទាត់សងជាក់ស្តែង លើកលែងតែចំណាយទូទាត់មុន និងទាយជ្ជទានឲ្យដល់រំលស់ ។
  • ចំពោះអ្នកជាប់ពន្ធតាមរបបពិតដែលប្រើវិធីគណនេយ្យតាមប្លង់គណនេយ្យទូទៅ ប្រាក់ចំណូលត្រូវគិតបញ្ជូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ ។ ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់ ។
  • ចំពោះអ្នកជាប់ពន្ធតាមរបបពិត ចំណាយនានាធ្វើឡើងចំពោះបុគ្គលទាក់ទិនដែលស្ថិតក្រោមរបបបំព្រួញ មិនអនុញ្ញាតឲ្យផាត់ចេញមុនការទូទាត់ជាក់ស្តែងឡើយ ។
  • ចំពោះធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក ត្រូវបានអនុញ្ញាតឲ្យធ្វើសំវិធានធនសម្រាប់ឥណទេយ្យជាប់សង្ស័យ ដើម្បីកំណត់ប្រាក់ចំណេញជាប់ពន្ធ ។ វិធាន និងនីតិវិធីស្តីពីការកាត់កងនានា ត្រូវកំណត់ដោយអនុក្រឹត្យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login