សម្រាប់បទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណេញ ចំណាយដែលមិនអនុញ្ញាត្តឲ្យផាត់ចេញមានដូចជា ៖
- ចំណាយលើសកម្មភាពទាំងឡាយដែលជាទូទៅចាត់ទុកជាការកំសាន្ត ការសម្រាកលំហែ ការទទួលភ្ញៀវ ឬការប្រើប្រាស់មធ្យោបាយណាមួយដែលជាប់ទាក់ទងនឹងសកម្មភាពទាំងនេះ ។
- ចំណាយសម្រាប់ការរស់នៅផ្ទាល់ខ្លួន ឬក្រុមគ្រួសារ លើកលែងតែអត្ថប្រយោជន៍បន្ថែមជាប្រាក់ ឬជាវត្ថុដែលប្រាក់ពន្ធត្រូវបានកាត់ទុកតាមបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្ស ។
- ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំនេញបានកំណត់ និងពន្ធកាត់ទុកដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្សបានកំណត់ ។
- ការខាតបង់លើការលក់ ឬដោះដូរទ្រព្យសម្បត្តិ ទោះដោយច្បាប់ ឬប្រយោលក្តីរវាងបុគ្គលទាក់ទិន ។
- ចំណាយនានា វៀរលែងតែចំណាយដែលកើតមានហើយ ហើយអ្នកជាប់ពន្ធអាចបញ្ជាក់ច្បាស់លាស់នូវចំនួនទឹកប្រាក់ និងគោលដៅអាជីវកម្ម ស្របទៅតាមបែបបទដែលត្រូវកំណត់ដោយអនុក្រឹត្យ ។