មនុស្សជាច្រើននិយាយថាបើចង់ជោគជ័យឆាប់ត្រូវមានលុយច្រើនចំណាយធ្វើទីផ្សារ។ប៉ុន្តែប្រសិនបើអ្នកទើបបើកអាជីវកម្មដំបូងហើយចាប់ផ្តើមពីតូចនិងមិនសូវមានលុយទៀតនោះវិធីទាំងនេះអាចដោះស្រាយបញ្ហាផ្នែកទីផ្សារជូនអ្នកបានហើយប្រហែលជាអាចធ្វើឲ្យវាផ្ទុះទៀតផង៖
- សរសេរគម្រោងផ្សាយលើបណ្តាញសង្គម៖ មកដល់ពេលនេះនៅកម្ពុជា Facebook តែមួយមុខទេត្បិតនៅមានបណ្តាញសង្គមជាច្រើនទៀតដូចជា Instagram ដែលកំពុងតែពេញនិយមពីយុវវ័យនៅកម្ពុជាផងដែរ។នៅក្នុងគម្រោងនេះអ្នកអាចផលិតវីឌីអូខ្លីៗតែគួរឲ្យចាប់អារម្មណ៍អាចឲ្យមានអ្នក Share ច្រើន។វាអាចធ្វើឲ្យផេករបស់អ្នកមានគេឆាប់ស្គាល់លឿននិងចាប់អារម្មណ៍លើម៉ាកសញ្ញាផលិតផលឬឈ្មោះហាងរបស់អ្នកជាដើម។ពិតណាស់ថាអ្នកនិងត្រូវចំណាយលុយ Boost ផូសខ្លះប៉ុន្តែបើអ្នកប្រើគំនិតឆ្នៃប្រឌិតជំនួសឲ្យប្រើលុយវាអាចមានប្រសិទ្ធភាពជាងប្រើលុយទៀតផង។
- ចូលធ្វើជាវាគ្មិនកិត្តិយសប៉ុសីវិទ្យុ៖ បើនិយាយពីការចូលធ្វើវាគ្មិនកិត្តិយសនៅតាមទូរទស្សន៍និងតាមកម្មវិធីធំៗវាអាចពិបាកបន្តិចលុះត្រាតែយើងពូកែក្នុងផ្នែកអ្វីមួយ។
- សហការជាមួយម្ចាស់អាជីវកម្មផ្សេងដែលមានចំណុចទាក់ទងគ្នា៖ ឧបមាថា អ្នកបើកហាងកាហ្វេ អញ្ចឹងអ្នកអាចសហការជាមួយក្លិបសហគ្រិនវ័យក្មេងនានា។
- ចូលរួមកម្មវិធីនានា ដើម្បីបង្កើតបណ្តាញពានិជ្ជកម្ម
- ចាប់បទចម្រៀងនៅមុខហាង
- ផ្សាយលើយានជំនិះផ្ទាល់ខ្លួនរបស់អ្នក។ឯកសារយោងGoogle