Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើផលិតផលនាំចេញនិងនាំចូលណាខ្លះដែលត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់លក្ខណៈ ?

១៧- តើកុងតឺន័រមានលក្ខណៈដូចម្តេច ដែលអាចអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់ ?

១៨- តើទំនិញប្រភេទណាខ្លះដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឲ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់ ?

១៩- ចូរបង្ហាញពីវង្សអំណាចគយនៃមណ្ឌលដីគោក ?

២០- ចូររៀបរាប់ពីប្រវត្តិសង្ខេបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ?

ចម្លើយ

១៦- ផលិតផលនាំចេញនាំចូលដែលត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់លក្ខណៈមានដូចជា ៖

  • ផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ឬសុវត្ថិភាពអ្នកប្រើប្រាស់
  • ផលិតផលដែលអាចប៉ះពាល់ដល់ភាពស្មោះត្រង់នៃកិច្ចការជំនួញ
  • ផលិតផលដែលមានការទាមទារចាំបាច់នៃពាណិជ្ជកម្មអន្តរជាតិ ឬអនុសញ្ញា ។

១៧- កុងតឺន័រដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់ត្រូវមានលក្ខណៈដូចជា ៖

  • អាចផ្តល់លទ្ធភាពឲ្យបិទត្រាឬសៀលគយបាយ ហើយមានលក្ខណៈរឹងមាំសម្រាប់ប្រើប្រាស់ច្រើនដងបាន ។
  • បង្កើតឡើងជាពិសេស ដើម្បីបង្កការងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមមធ្យោ​បាយដឹកជញ្ជូនមួយ ឬច្រើនប្រភេទដោយមិនចាំបាច់ផ្ទេរទំនិញ ។
  • បង្កើតឡើងដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រង លើកដាក់ជាពិសេសនៅពេលផ្ទុកចូល ឬផ្ទេរមធ្យោបាយដឹកជញ្ជូន ។
  • ជាប្រភេទកុងតឺន័រដែលមានស្តង់ដារទំហំ ២០ហ្វ៊ីត ៤០ហ្វ៊ីត និង៤៥ហ្វ៊ីត ។

១៨- មុខទំនិញដែលមិនត្រូវអនុញ្ញាតចាបណ្តោះអាសន្នឲ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់គឺ ៖

  • បណ្តាមុខទំនិញហាមឃាត់ដាច់ឃាតក្នុងការនាំចេញនាំចូល តាមបញ្ញត្តិអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ។
  • បណ្តាមុខទំនិញផ្សេងទៀត ដែលមានវេទយិតភាពខ្ពស់ និងអាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសាធារណៈដូចជា គ្រឿងសាស្រ្តាវុធ ជាតិផ្ទុះ សម្ភារៈបរិក្ខារយោធា គ្រឿងញៀន និងសារធាតុប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ។
  • បណ្តាមុខទំនិញដែលត្រូវបានហាមឃាត់មិនឲ្យដឹកជញ្ជូនឆ្លងកាត់ ដោយកិច្ចព្រមព្រៀងអន្តរជាតិនានា ក៏ដូចជាធម្មនុញ្ញសហប្រជាជាតិ ដូចជាបណ្តាសត្វនិងរុក្ខជាតិព្រមទាំងបំណែកសត្វនិងរុក្ខជាតិដែលឈានទៅបាត់បង់ វត្ថុបុរាណ ឬសារធាតុនុយក្លេអ៊ែរជាដើម ។

១៩- វង្សអំណាចគយនៃមណ្ឌលដីគោកមានដូចជា ៖

  • ពីធ្នេរសមុទ្រចូលមក្នុងចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ
  • ចម្ងាយម្ភៃ (២០) គីឡូម៉ែត្រពីមាត់ទន្លេ មាត់ស្ទឹង មាត់ព្រែកដែលហូរចាក់ទៅសមុទ្រ មកទល់នឹងការិយាល័យគយនៅដើមគេបង្អស់គិតពីសមុទ្រមក
  • វង្វង់ម្ភៃ (២០) គីឡូម៉ែត្រជុំវិញការិយាល័យគយនេះ
  • តាមព្រំដែនដីគោកមកខាងក្នុងចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ ។   

២០- ប្រវត្តិសង្ខេបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្រ្តនិយមដោយព្រះរាជក្រមលេខ៦៦១ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ ។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម ។ អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ។ អង្គភាពនេះត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យលេខ០៦ អនក្រ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៨ ។ ទីចាត់ការគយនិងរដ្ឋាករត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យលេខ១៣៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨​។ អគរ គឺជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login