ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
នៅក្នុងសកលលោកយើងនេះ គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែងរបងជាមួយគ្នា តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ។ ក្នុងនោះដែរគេសង្កេតឃើញការប្រើកប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្ក្រឹតដែលជាហេតុនាំអោយកើតមានទស្សនៈមួយពោលថា «ភាសាបាលី សំស្ក្រឹតជាម្តាយនៃភាសាខ្មែរ » ។
តើមតិខាងលើនេះត្រឹមត្រូវដែលឬទេ ?
ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែកឲ្យឃើញច្បាស់នូវទស្សនៈខាងលើឃាបឋមយើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ ភាសា គឺជាពាក្យឬសម្តីដែលប្រើសម្រាប់ទាក់ទងគ្នាឬសម្តែងមនោសញ្ចតនា ប្រាប់គ្នាទៅវិញទៅមក ។ ម្តាយ ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត ។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្ក្រឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ ។
តាមទស្សនៈដែលថាភាសាបាលីសំស្ក្រឹតជាម្តាយនៃភាសានោះគឺពីតជាប្រាកដណាស់ព្រោះថាភាសាបាលីសំស្ក្រឹ្តតមានដើមកំណើតនៅឥណ្ឌា ហើយបើតាមប្រមវត្តិសាស្រ្តខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំភាសាបាលី សំស្ក្រឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើងិទាំងភាសានិយាយនិងសរសេរ ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរ សុទ្ធតែសរសេរជាភាសាបាលីសំស្ក្រឹតរីឯការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្ក្រឹតជាភាសាយាន ឬភាសាផ្គូវការទៀតផង ។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្ក្រឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគច្រើនដដែល ។ ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍... ។ល។ មិនតែប៉ុណ្ណោះនៅតាមវត្តអារាមការប្រើប្រាស់ភាសាបាលីសំស្ក្រឹតនៅតែពេញនិយមគឺព្រះសង្ឃសូត្រធម៌ជាភាសាបាលីសំស្ក្រឹតទោះសម្រាយជាខ្មែរក៏នៅទែសូត្រជាភាសាបាលីសំស្ក្រឹតដូចមុនដដែល ។ ភស្តុតាងមួយទៀតនេះគឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចកជាលោក J.Tau Pan ថាភាសាបាលីសំស្ក្រឹតជាមាតានៃភាសាខ្មែរ ។ សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញ យ៉ាងច្បាស់ថាភាសាបាលីសំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន ។
ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្ក្រឹតពុំមែនជាមាតានៃភាសាខ្មែរទេ ។ និយាយដូចនេះព្រោះថាភាសាខ្មែរមានដើមកំណើតមតាំងពីយូរណាស់មកហើយគឺតាំងពីកំណកំណើតមនុស្សខ្មែរមកម្ល៉េះ គឹប្រមាណ ៥០០០ឆ្នាំមុនគ.ស ។ លើសពីនេះទៅទៀតភាសាខ្មែរត្រូវពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ ខ្មែរមន ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ ឥណ្ឌូអឺរ៉ុប ។ ដូចគ្នានេះដែរភស្តុតាងដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឺនៅត្រង់ភាសាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឹសម្លេង ភាសាខ្មែរគ្មានការលើកដាក់សម្លេងទេ ហើយមានចំនួនព្យាង្គតិច ( ពីរព្យាង្គយ៉ាងច្រើន ) ខុសពីភាសាបាលីសំស្ក្រឹតមានចំនួនព្យាង្គច្រើន ( បួន ឬប្រំាព្យាង្គ ) ។ ចំណែកស្រៈ និងព្យព្ជានៈខ្មែរមានមូលភេទ អ អ៊ ហើយមានស្រៈកប់តួនៅក្នុងព្យាង្គមទៀតផង ។លក្ខណៈពិសេសមួយទៀតគឹការបង្កើតពាក្យខ្មែរមានប្រើវិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែកនិងវិធីបន្សំ ។ ឧទាហរណ៍ កើត > ,កំណើត ,ខ្នើត ... ។ ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជា ញី ឈ្មោល ... ។ ម្យ៉ាងវិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួកលក្នុងការបង្កើតប្រយោគព្រមទាំងមិនមានវិភត្តិដូចជាភាសាបាលីសំស្ក្រឹតទេ ។ ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឹភាសាខ្មែរបុរាណ ( ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥ ) ភាសាខ្មែរកណ្តាល ( ចាប់ពីសតវត្សទី១៦ រហូតសល់សតវត្សទី១៩ )និងភាសាខ្មែរបច្ចុប្បន្ន ( ចាប់ពីសតវត្សទទី២០ រហូតមក ) ។
សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេគឺភាសាខ្មែរជាអតត្តសញ្ញាណរបស់ខ្មែរនិងស្ថិតនៅជាប់និងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណាមកបំភ្លៃបានឡើយ ។
ឆ្លងតាមការបកស្រាយវែកញែកត្រូសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេព្រោះភាសាបាលីសំស្រ្តឹតគ្រាន់តែជាកគចីបង្រ្គប់កង្វះខាតតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រួវបានយកមកច្នៃជាលក្ខណៈខ្មែរពិតៗ ។ ឯមតិផ្ទូយវិញពីតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ ។ ហើយការយកភាសាបាលីសំស្ក្រឹតក៏ត្រូវកែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ ។
ជាយោបល់បញ្ចប់មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេព្រោះភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួន ។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌ជាតិឲ្យកាន់តែថ្កុំថ្កើងនិងគង់វង្សជារៀងរហូត ៕