Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          គ្រប់ប្រទេសនីមួយៗតែងតែចង់បាននូវការបង្រួបបង្រួមជាតិ កិច្ចសហប្រតិបត្តិការ និងការឯកភាពជាតិ ពិសេសគឺការអភិវឌ្ឍន៍ជាតិឲ្យមានការរីកចម្រើន ។ ទន្ទឹមនិងភាពរីកចម្រើនអភិវឌ្ឍប្រទេសឲ្យមានសន្តិភាព លុះត្រាតែប្រជាពលរដ្ឋដែលរស់នៅលើប្រទេសនោះមានមនសិការចង់ជួយ ចង់កសាង ចង់ថែនិងចង់លើកតម្កើងប្រទេសខ្លួនឲ្យបានរីកធំធាត់ដែរ  ។ ដោយហេតុនេះហើយទើបមានពំនោលមួយឃ្លាបានពោលថា ប្រទេសមួយដែលមានពលរដ្ឋប្រកបដោយមនសិការពិតប្រាកដគឺជាកត្តាជម្រុញឲ្យមានការអភិវឌ្ឍសង្គម ។

          តើពំនោលខាងលើនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណាខ្លះ ?

          មុននិងឈានដល់ការបកស្រាយនូវពំនោលខាងលើនេះយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពលរដ្ឋគឺ ពើលអាស្រ័យនៅក្នុងរដ្ឋ ប្រជាជនទាំងស្រីទាំងប្រុសដែលទុកជាកម្លាំងរបស់ប្រទេស ។ ចំពោះ មនសិការ​ម គឹសំដៅលើការធ្វើទុកក្នុងចិត្ត ការកំណត់ទុកក្នុងចិត្ត ដំណើរយកចិត្តទុកដាក់ ។ មនុស្សមានមនសិការជាកំណត់ ជាមនុស្សដែលមានស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវចំពោះការងារ មានមុខរបរ មានសីលធម៌ ប្រពៃណី ព្រមទាំងមានគំនិតស្នេហាជាតិពិតប្រាកដ ។ ដោយឡែក អភិវឌ្ឍ គឺការចម្រើន​លូតលាស់ក្រៃលែង ។ អភិវឌ្ឍសង្គម គឺការរីកចម្រើនលើគ្រប់វិស័យដូចជាវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម ។ ដូចនេះអត្ថន័យប្រធានចង់បញ្ជាក់ថា ប្រទេសដែលមានប្រជាជនទាំងប្រុសទាំងស្រីនៅក្នុងរដ្ឋដែលមានស្មារតីភ្ញាក់រលឹកនិងទទួលខុសត្រូវចំពោះការងារ​មានមុខរបរ មានសីលធម៌ប្រពៃជាពិសេសមានគំនិតទស្សនៈស្នេហាជាតិពីតប្រាកដ គឺអាចធ្វើឲ្យសង្គមមានការរីកចម្រើនលើគ្រប់វិស័យ ។

          ជាការពិតណាស់ប្រទេសមួយដេលមានពលរដ្ឋលប្រកបដោយមនសិការពិតប្រាកដ គឺជាកត្តាជម្រុញឲ្យមានការអភិវឌ្ឍសង្គមមែន ព្រោះមនុស្សដែលមានស្មារតីភ្ញាក់រលឹកពិតជាមនុស្សដែលមានសមត្ថភាព និងគុណធម៌ខ្ពស់ពោលគឺជាមនុស្សដែលមានចំណេះដឹង ចំណេះធ្វើសីលធម៌រស់នៅល្អ ចេះរួមរស់ក្នុងសង្គម និងមានស្មារតីស្នេហាជាតិមាតុភូមិទៀតផង ។ បានន័យថា មនុស្សដែលប្រកបទៅដោយកស្មារតីភ្ញាក់រលឹកពិតជាអាចអភិវឌ្ឍខ្លួនផ្ទាល់ ក៏ដូចជាគ្រសារ និងសង្គមពុំខានឡើយ ។ យ៉ាងណាមិញប្រជាពលរដ្ឋដែលមានការងារសុចរិត ស្របតាមច្បាប់រដ្ឋ មានទំនួលខុសត្រូវ មានសមត្ថភាព មានស្មារតីភ្ញាក់រលឹក ច្នៃប្រឌិត តាមទាន់សម័យទំនើបហើយបម្រើផលមប្រយោជន៍មនុស្សគ្រប់គ្នាដូចជាកសិកម្មសម័យថ្មីមានបទពិសោធន៍និងស្រាវជ្រាវច្នៃប្រឌិតរកការរីកចម្រើននានា ។ កម្មករជំនាញប្រកបដោយបច្ចេកទេសទំនើប ។ ពាណិជ្ជកម្មធ្វើពាណិជ្ជកម្មសុចរិត ត្រឹមត្រូវ មិនមានការកេងប្រវ័ញ្ចនោះឡើយ ។ ពលរដ្ឋខាងលើនេះ គឺជាមូលដ្ឋានជម្រុញឲ្យសង្គមមានការរីកចម្រើនមានភាពសម្បូររុងរឿងលើគ្រប់វិស័យដួចជា វិស័យនយោបាយប្រកាន់យករបបប្រជាធិបតេយ្យសេរីបហុបក្ស ផ្តល់សិទ្ធិសេរីភាពក្នុងការជ្រើសរើសអ្នកតំណាងរាស្រ្ត អ្នកគ្រប់គ្រងរបស់ខ្លួន ។ ចំណែកឯវិស័យសេដ្ឋកិច្ច បង្កើតបាននូវភូមិមួយផលិតផលមួយប្រាក់ចំណូលធានាជីវភាពរស់នៅប្រចាំថ្ងៃ  មានភាពសុខកស្រួលគ្រប់បែបយ៉ាង បំពេញតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងស្រុកបានបររិបូរណ៍ហូរហៀរ ហើយនាំយកផលិតផលច្នៃប្រឌិតទៅលក់ក្រៅប្រទេសទៀតផង ។ ចំពោះវិស័យសង្គមកិច្ច ប្រជាជនគ្របនិគមជនបទ ទីក្រុងមានសេចក្តីសុខចម្រើន មានស្ថេរភាពក្នុងស្រុកភូមិមានមន្ទីរពេទ្យដែលយកចិត្តទុកដាក់ចំពោះប្រជាជនមិនរើងអើងពណ៌សម្បុរ កុមារា កុមារី បានចូលសាលារៀនជាពិសេសមនុស្សមានការងារធ្វើ ដោយទទួលបានប្រាក់កម្រៃខ្ពស់ ។ រីឯវប្បធម៌ឯនោះវិញ គឺមានសេរីភាពក្នុងជំនឿសាសនារក្សាខ្ជាប់ខ្ជូននូវប្រពៃណីទំនៀមទម្លាប់ល្អរបស់ស្រុកភូមិ ហើយក៏បំពេញសេចក្តីត្រូវការរបស់ភូមិស្រុករិកចម្រើនក្នុងភូមិស្រុកតំបន់ឬប្រទេស  ។ តួយ៉ាងអ្នកដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សហគមន៍ គឹមានសមត្ថភាពនិងជំនាញច្បាស់លាស់ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ។ កសិករមានបច្ចេកទេសជំនាញធ្វើឲ្យមានកំណើនកសិផលបានប្រសើរដោយមិនមានជាតិគីមីពោលគឺប្រើប្រាស់តែរបស់ធម្មជាតិ ។ ចំពោះអ្នកដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែល ប្រកបដោយមនសិការត្រូវមាននលក្ខណៈសម្បត្តិជាគំរូលើគ្រប់វិស័យ ពោលគឹចេះដឹកនាំត្រូវចេះរិះរកមធ្យោបាយឬល្បិចយុទ្ធសាស្រ្តដែលខ្លួនធ្លាប់បានឆ្លងកាត់ក្តីឬទើបរកឃើញក្តី ​ដើម្បីគ្រប់គ្រងប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របទៅតាមការពិចារណាបានច្បាស់លាស់ ។​មិនតែប៉ុណ្ណោះអ្នកដឹកនាំគឹត្រូវចេះគោរពច្បាប់ វិន័យ បទបញ្ញត្តិ និងរដ្ឋធម្មនុញ្ញ ។ ពោលគឺត្រូវមានស្មារតី និងឧត្តមគតិក្នុងការគោរពច្បាប់ បទដ្ឋាន នានានិងក្បួនវិន័យផ្សេងៗទៀត ។ លើសពីនេះទៀតអ្នកដឹកនាំត្រូវស្គាល់អំពីបញ្ហា និងសេចក្តីត្រូវការរបស់សង្គ​មដែលខ្លួនគ្រប់គ្រងហើយឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ។​ល្គឹកណាប្រជាជនដែលនៅរស់នៅក្នុងសង្គមមានការជិះជាន់ ឬមានទុក្ខកង្វល់ដោយប្រការណាមួយល្គឹកនោះហើយគឹជាពេលវេលា ដែលអ្នកដឹកនាំគ្រប់រូបត្រូវតែមានវិធានការសម្រាប់ដោះស្រាយនូវរាល់បញ្ហាក៏ដូចជាទុក្ខកង្វល់របស់ប្រជារាស្រ្តទូទៅ ។ បន្ថែមពីរលើនេះទៀតអ្នកដឹកនាំត្រូវស្គាល់អំពីច្បាប់គ្រប់គ្រងប្រទេសឬស្ថាប័នសហគមន៍ក្រុមព្រមទាំងចេះស្រឡាញ់ និងការពារយុត្តិធម៌ ។ ពីតណាស់អ្នកដឹកនាំត្រូវតែយល់ច្បាស់អំពីអ្វីដែលហៅថាការដឹកនាំ ។ ពីសេសត្រុវធ្វើយ៉ាងណាដើម្បីដឹកនាំបានល្អ ​។​មិនត្រឹមតែចេះដឹកនាំប៉ុណ្ណោះទេតែត្រូវចេះស្រឡាញ់និងការពារយុត្តិធម៌ជូនប្រជារាស្រ្តឬសមាជិកខ្លួន ដោយប្រឆាំងដាច់ខាតនូវរាល់អំពើអសកម្មទាំងឡាយដែលមកជិះជាន់ ឬបំបែកបំបាក់ដោយប្រការណាមួយនោះ ។ ពិសេសជាងនេះទៅទៀត អ្នកដឹកនាំត្រូវតែជាមនុស្សមានប្រាជ្ញាឈ្លាសវៃចេះរំងាប់ជម្លោះទាស់ទែងក្នុងសង្គមរវាងនាយទុននិងកម្មកររដ្ឋ និងរាស្រ្ត រំងាប់រវាងបក្សផ្សេងៗទំនាស់ផ្នែកសេដ្ឋកិច្ចនានា ប្រកបទៅដោយគតិយុត្តិធម៌ ។យើង ដឹងហើយថារាស្រ្តតែងផ្តល់នូវការជឿជាក់ទុកចិត្តទៅលើថ្នាក់ដឹកនាំ ។ ដូច្នេះអ្នកដឹកនាំទាំងឡាយត្រួវតែចេះធ្វើអ្វីៗឲ្យស្របទៅតាមការយល់ឃើញ និងផ្តល់សេចក្តីសុខជួនប្រជាជាតិទាំងមូល ។ ជម្លោះនានាក្រោមរូបភាពណាមួយនោះគឺត្រូវតែដោះស្រាយបន្ទាន់ដើម្បីកុំឲ្យនៅកកស្ទះធ្វើឲ្យខាតពេលវេលា ។ ម្យ៉ាងវិញទៀតអ្នកដឹកនាំត្រូវចេះស្រឡាញ់ធម៌អាថ៌ យកធម៌ជាធំ ពោលគឺត្រូវស្រឡាញ់ការចេះដឹងការពិត ចេះធ្វើខ្លនឲ្យគេគោរពរាប់អាន ។ យ៉ាងណាមិញបើអ្នកដឹកនាំប្រកាន់ខ្ជាប់នូវធម៌របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនោះ ច្បាស់ជាមានការដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាពជាពុំខានឡើយ ។ មួយវិញទៀត អ្នកដឹកនាំត្រូវមានការ សន្តោសដោយបច្ច័យបួនតាមមានតាមបាន មិនលោភលន់ខ្ជះខ្ជាយមិនចង់បានហួសឋានៈ មិនហ៊ឺហារហួសពីអ្វីដែលខ្លួននិងប្រទេសខ្លួនកំពុងមាន ។ ហេតុនេះអ្នកដឹកនាំគប្បីប្រកាន់នូវមឥរិយាបថឲ្យបានសមសួន មិនត្រួវមានភាពលោភលន់ឬល្មោភអំណាចហួសព្រំដែន ហ៊ឹហារ​ខុសទំនងនោះឡើយពោលគឺត្រូវធ្វើខ្លួនឲ្យសាមញ្ញជាទីបំផុត ទើបធ្វើឲ្យប្រជាជននៅក្រោមការគ្រប់គ្រងគោរព ស្រឡាញ់ ពេញចិត្ត និងផ្តល់តម្លៃខ្ពស់ ។ អ្នកដឹកនាំត្រូវមានចិត្តអំណត់ មិនក្រោធខឹងផ្តេសផ្តាស ពោលគឹមិនមានចិត្តមេត្តា និងការសន្តោសប្រណីធម៌អធ្យាស្រ័យចំពោះអ្នកដទៃគឺពុំត្រូវមានការខឹងសម្បាដោយយសារតែមួលហេតុបន្តិចបន្តួចឡើយ ៕​ហេតុនេះត្រូវតែធ្វើការពិចារណាឲ្យបានល្អិត គិតឲ្យល្អន់ទើបជាវិធីសាស្រ្តដ៏ប្រសើរសម្រាប់អ្នកដឹកនាំ ៕ ជាការពីតពុំអាចប្រកែបបាន អ្នកដឹកនំាត្រូវមានសេចក្តីក្លាហាន រឹងប៉ឺងច្បាស់លាស់ប្រកបដោយសតិម្ឍជញ្ញៈ ។ ត្រឹមត្រូវហើយអ្នកដឹកនាំគប្បីមានសេចក្តីក្លាហាន ហ៊ានប្រឈមមុខនូវ រាល់ឧបសគ្គទាំងឡាយមិនថាតូចក្តីឬធំក្តីនោះទេ ត្រូវតែហ៊ានវាយបកឬរកដំណោះស្រាយឲ្យបានសមស្របប្រកបដោយចំណេះដឹង និងបញ្ញាញាណខ្ពង់ខ្ពស់ ។ ជាពិសេសអ្នកដឹកនាំត្រូវចេះរស់ដោយមិនមានការលោភលន់ មានមេត្តា ករុណា មុទិតានិងឧបេក្ខា ។ ភាពស្គាល់ខុសត្រូវ ល្អអាក្រក់ ខ្ពសទាប គឹជាប្រភេទមនុស្សដែលមានការយល់ដឹងខ្ពស់ ។​ពិសេសត្រូវមានព្រហ្មវិហារធម៌ក្នុងខ្លួន ដើម្បីជាមូលដ្ឋានគ្រឹះដល់ការដឹកនាំមាគ៌ានៃប្រទេសជាតិឲ្យឈានទៅរកចំណុចកំពូលដូចអរិយប្រទេសនៅលើសកលលោក ។ ដោយឡែកក្នុងអត្ដបទអក្សរសិល្ប៍ខ្មែរយើងវិញ ពិសេសក្នុងរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ តួអង្គសមគឺជាកសិករគំរូ ជាពលរដ្ឋដែលមានមនសិការខ្ពស់មានចំណេះជំនាញផ្នែកកសិកម្ម ស្រែចំការ ទើបធ្វើឲ្យគាត់មានភាពរីកចម្រើនពិសេសគ្រួសារមានជីវភាពធូរធារ ។ រីឯរឿងកុលាបប៉ៃលិនវិញក៏បានបង្ហាញដែរថាតួអង្គចៅចិត្រគឺជាមនុស្សដែលមានមនសិការពិតប្រាកដ ទើបអាចមមានសមត្ថភាព ពោលគឺការតស៊ូគ្រប់បែបយ៉ាង មានសាមគ្គីទូលាយរហូតសម្រេចបានជោគជ័យក្នុងជិវីត ។ ប្រសិនណាបើសង្គមមួយមានប្រភេទ មនុស្សដូចទៅនិងតួអង្គចៅចិត្រនេះច្រើន ច្បាស់ណាស់សង្គមមួយនោះពិតជាអាចដំណើរការឈានឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិមួយដ៏ពិតប្រាកដមែន ។ ដ្បិតអីប្រភេទមនុស្សនេះពោរពេញទៅដោយមនសិការមួយដែលកើតចេញពីការបណ្តុះបណ្តាលដ៏ត្រឹមត្រូវរបស់សង្គមដែរ  ។

          សរុបសេចក្តីមកប្រទេសមួយដែលមានពលរដ្ឋទាំងក្នុងសង្គមជាក់ស្តែងក៏ដូចជាអក្សរសិល្ប៍ចេះភ្ញាលរលឹកក្នុងសីលធម៌រស់នៅដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ចេះស្រឡាញ់ការងារសុចរិត និងភាក់រលឹកចេះស្រឡាញ់ជាតិមាតុភូមិ ស្រឡាញ់មនុស្សជាតិពិសេសអ្នកដឹកនាំភ្ញាក់រលឹកក្នុងអភិបាលកិច្ចល្អ យកប្រយោជន៍ជាតិជាធំ ប្រទេសនោះពីតជាបានអភិវឌ្ឍរីកចម្រើនពុំខានឡើយ​​​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login