ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
លោកតាភិរម្យអ៊ូ ហៅង៉ុយ ជាកវីប្រជាប្រិយមួយរូបផ្នែកចម្រៀង សារដៀវ ហើយគាត់បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងតែងនិយមចូលចិត្តនិងស្តាប់ការទូន្មានរបស់គាត់ ។ ក្នុងនោះច្បាប់កេរកាលថ្មីរបស់កវីក្រមង៉ុយបានលើកឡើងថា « គួរស្តាយកេរ្ត៍ម៉ៃឪ ភិរិយាត្រូវគួរខំត្រាប់ ភិរិយា ណាខុសច្បាប់គួរក្រលាប់ក្រលាស់ចោល » ។
តើទស្សនៈខាងលើមានអត្ថន័យយ៉ាងណា ?
ដើម្បីស្វែងរកអត្ថន័យរបស់ទស្សនៈប្រធានខាងលើនេះបានយើងត្រូវដឹងច្បាស់ថាកេរ្តិ៍មានន័យយ៉ាងណា ។ កេរ្តិ៍នៅទីនេះមានន័យថា កេរ្តិ៍ឈ្មោះកិត្តិយស ឬភាពល្បីល្បាញ ។
ឃ្លាថា គួរស្តាយកេរ្តិ៍ម៉ែឪ ចង់បញ្ជាក់ថាមុននិងធ្វើអ្វីមួយយើងត្រួវចេះគិតខ្លាចប៉ះពាល់ដល់វង្សត្រកូល គ្រួសារ ឬពូជវង្សខ្មែរយើងហើយក៏ត្រូវចេះស្តាយអ្វីដែលជាប្រការល្អដើម្បីកុំឲ្យអាប់ឱនកិត្តិយសដល់គ្រួសារនិងជាតិខ្លួន ។ កាលណាយើងធ្វើអ្វីមួយល្អឬមិនល្អ មនុស្សដែលនៅជុំវិញយើងមិនមែនវាយតម្លៃតែលើយើងម្នាក់នោះទេគឺគេអាចគិតដល់ពូជវង្សយើងទៀតផង ។ ដូចមានសុភាសិតខ្មែរមួយពោកទុកមកថា « សម្តីសជាតិមាយាទសពូជ » ។
ចំពោះឃ្លា កិរិយាត្រូវឲ្យខំត្រាប់ មានន័យថា បើយើងចង់ត្រង់ត្រាប់តាមនរណាម្នាក់គប្បីគ្រាប់តាមអ្វីដែលល្អ កុំត្រាប់តាមអ្វីដែលមិនល្អ ។ រាល់កិរិយាល្អទាំងអស់នេះហើយយើងត្រូវអនុវត្តតាមដើម្បីឲ្យមានកេរ្តិ៍ឈ្មោះល្អប្រសើរ ។ ខ្មែរជាទូទៅតែងចាំរត់មាត់នូវសម្តីមួយឃ្លាថា ពុតគ្រូពុំត្រាប់ច្បាប់គ្រូឲ្យយក ។ឃ្លានេះមិនខុសពីឃ្លាខាងលើឡើយ គឺចង់ឲ្យបុគ្គលទាំងអស់ចេះត្រងត្រាប់អ្វីដែលល្អ ទើបជាគំរូល្អសម្រាប់អនាគត ។
ចំណែក « កិរិយាណាខុសច្បាប់ គូរក្រលាប់ក្រលាស់ចោល » មានសេចក្តីថាកិរិយាដែលខុសមានអំពើអសីលធម៌ភ្លើតភ្លើន សម្តីព្រហើនកោងកាច ការប្រព្រឹត្តអំពើអបាយមុខនិងការខ្ជិលច្រអូសមិនខិតខំធ្វើការឬខិតខំរៀនសូត្រ ។ កិរិយាខុសទាំងអស់នេះយើងត្រូវបោះបង់ចោល ព្រោះវាអាចនាំឲ្យមានទុក្ខទោសដល់ខ្លួន ។
សរុបសេចក្តីមកពំនោលរបស់កវីក្រមង៉ុយ ពិតជាចង់ធ្វើឲ្យយើងចេះធ្វើអ្វីដោយប្រកាន់យកតែអំពើល្អជានិច្ច៕យោងតាមការអះអាងរបស់ប្រធានខាងលើពិតជាមានអត្ថន័យល្អណាស់ ព្រោះជាការទូន្មានដល់មនុស្សគ្រប់ៗរូបឲ្យចេះពិចារណាមុននិងធ្វើអ្វីមួយដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារក៏ដូចសង្គមយើងទាំងមូល ។ ដូចនេះយើងជាអ្នកសិក្សាតោងស្វែងឲ្យបានច្បាស់នូវច្បាប់ផ្សេងៗជាប្រយោជន៍សម្រាប់ខ្លួននិងសង្គមជាតិ ៕