Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- ចូររៀបរាប់ពីនីតិវិធីនិងការធ្វើបែបបទយន្តហោះសម្រាប់ការនាំចូលទំនិញ ?

២៧- ចូរឲ្យនិយមន័យការឆ្លងកាត់ជាតិ ?

២៨- ចូរឲ្យនិយមន័យការឆ្លងកាត់អន្តរជាតិ ?

២៩- ចូររៀបរាប់ពីការអនុវត្តនីតិវិធីឆ្លងកាត់ជាតិ ?

៣០- ចូររៀបរាប់ពីការអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ ?

ចម្លើយ

២៦- នីតិវិធីនិងការធ្វើបែបបទយន្តហោះ ៖

  • យន្តហោះចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជូនដំណឹងដល់អាជ្ញាធរនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
  • ពេលហោះហើរក្នុងដែនអាកាសកម្ពុជា មិនអនុញ្ញាតឲ្យទម្លាក់ទំនិញខុសពីតម្រាយផ្លូវឡើយ លើកលែងតែករណីដែលបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចគយដែលនៅជិតបំផុតនៅនឹងកន្លែងចុះចត
  • ការលើកដាក់ទំនិញឥវ៉ាន់អ្នកដំណើរចុះឡើងពីយន្តហោះត្រូវមានការអនុញ្ញាតនិងការត្រួតពិនិត្យពីមន្ត្រីគយ
  • នៅពេលមន្ត្រីគយធ្វើការត្រួតពិនិត្យឆែកឆេរយន្តហោះ អាកាសយយានិក ឬអ្នកតំណាងត្រូវបង្កលក្ខណៈងាយស្រួលក្នុងពេលបំពេញភារកិច្ច
  • ក្នុងករណីយន្តហោះដែលមានគ្រោះថ្នាក់ ឬមានការចៀសវាងគ្រោះថ្នាក់ រួចមានការចុះថតនៅចំណតអាកាសយានដ្ឋានណាមួយដែលគ្មានមន្រ្តីគយ ក្នុងករណីនេះអាកាសយាននិក ឬអ្នកតំណាងត្រូវរាយការណ៍ឲ្យរដ្ឋអំណាចមូលដ្ឋានទីនោះធ្វើការត្រួតពិនិត្យជំនួសមន្រ្តីគយ ។

២៧- និយមន័យការឆ្លងកាត់ជាតិ មានន័យថាជាការដឹកជញ្ជូនទំនិញពី ៖

  • ការិយាល័យគយមាត់ច្រកចូលឆ្ពោះទៅកាន់ ការិយាល័យគយមួយទៀត
  • ការិយាល័យគយមួយ ឬទីកន្លែងបញ្ចេញទំនិញពីគយដែលមានការអនុញ្ញាតទៅការិយាល័យគយមួយនាមាត់ច្រកចេញ
  • ការិយាល័យគយមួយ ឬទីកន្លែងបញ្ចេញទំនិញពីគយដែលមានការអនុញ្ញាតទៅការិយាល័យគយមួយទៀត ឬទីកន្លែងបញ្ចេញទំនិញពីគយដែលមានការអនុញ្ញាតផ្សេងទៀតនៅក្នុងដែនគយ ។

២៨- និយមន័យការឆ្លងកាត់អន្តរជាតិ គឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយមាត់ច្រកចូល ចូលទៅក្នុងដែនគយឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ ។

២៩- ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិមានដូចជា ៖

ក- ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត

  • ប្រតិបត្តិករត្រូវទទួលការអនុញ្ញាតជាមុនពី អគរ ដើម្បីអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ
  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្រ្តីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
  • កុងតឺន័រអាចត្រូវស្កែននៅការិយាល័យចេញដំណើរ ឬការិយាល័យគយណាមួយនៅភ្នំពេញ
  • ក្នុងករណីពុំមានភាពមិនប្រក្រតី មន្ត្រីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់លក្ខខណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់ និងរយៈពេលឆ្លងកាត់ហើយកិបសៀលគយ
  • ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
  • មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត ។

ខ- ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស

  • ប្រតិបត្តិករត្រូវធ្វើលិខិតស្នើសុំទៅការិយាល័យចេញដំណើរ ដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស ។ លិខិតស្នើសុំនេះត្រូវមានការបញ្ជាក់ពីតំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ច ពិសេស
  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្រ្តីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍បណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
  • ក្នុងករណីពុំមានភាពមិនប្រក្រតីមន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់ពីនីតិវិធីគយឆ្លងកាត់ដោយកំណត់លក្ខខណ្ឌមួយចំនួនដូចជា តម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិបសៀលគយ
  • ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់ពីបែបបទឆ្លងកាត់
  • មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស ។

គ- ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ

  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញត្រួតពិនិត្យប្រក្រតីភាពនៃសៀលគយលើមធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់ដោយផ្ទៀងផ្ទាត់ជាមួយឯកសារឆ្លងកាត់ ។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្រ្តីគយកាត់សៀលគយចេញមុននិងអនុញ្ញាតឲ្យដឹកជញ្ជូនចេញ
  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកបោះត្រា “បានកាត់សៀលគយរួច” និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញរាយនភ័ណ្ឌនាំចេញដែលមានចុះហត្ថលេខាអាងមន្រ្តីគយ និងរដ្ឋាករនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្រ្តីកាំកុងត្រួលនៃការិយល័យកាំកុងត្រួលផែស្ងួត ។

៣០- ការអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ ៖

            ក- នៅមាត់ច្រកចូល

  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែក A និង C នៃប្រតិវេទន៍គយ ។ ក្នុងករណីពុំមានភាពមិនប្រក្រតីមន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់ដោយកំណត់លក្ខខណ្ឌមួយចំនួនដូចជា តម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិបសៀលគយ ។

ខ- នៅមាត់ច្រកចេញ

  • ប្រតិបត្តិករនីតិវិធីនៃការឆ្លងកាត់គយ ឬតំណាងរបស់ខ្លួនបង្ហាញប្រតិវេទន៍គយបំព្រួញជូនដល់មន្តីគយនិងរដ្ឋាករមានសមត្ថកិច្ច
  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកចេញត្រួតពិនិត្យនូវប្រក្រតីភាពនៃត្រា ឬសៀលគយលើមធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់ ។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្រ្តីគយនិងរដ្ឋាករបញ្ជាក់នៅក្នុងផ្នែក D នៃប្រតិវេទន៍គយរួចកត់ត្រា ឬសៀលគយចេញមុនអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login