ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើថ្លោះសិទ្ធិសំដៅដល់អ្វី ?
១២- តើទាយាទសំដៅដល់អ្វី ?
១៣- តើទ្រព្យសម្បត្តិសាធារណៈសំដៅដល់អ្វី ?
១៤- តើទ្រព្យសម្បត្តិឯកជនសំដៅដល់អ្វី ?
១៥- តើធម្មានុរូបសំដៅដល់អ្វី ?
ចម្លើយ
១១- ថ្លោះសិទ្ធិ សំដៅដល់ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬដោយហេតុមិនបានបំពេញលក្ខខណ្ឌ ដែលច្បាប់ឬកិច្ចសន្យាតម្រូវឲ្យបំពេញក្នុងរយៈពេលមានកំណត់ ។
១២- ទាយាទ សំដៅដល់អ្នកដែលច្បាប់តម្រូវឲ្យទទួលមរតកពីជនណាម្នាក់ ។ ឧទាហរណ៍ កូនជាទាយាទរបស់ឪពុកម្តាយ ចៅជាទាយាទរបស់ជីដូនជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស ។
១៣- ទ្រព្យសម្បត្តិសាធារណៈ សំដៅដល់ទ្រព្យដែលត្រូវរក្សាឲ្យគង់រូបតាមធម្មជាតិរបស់វា ដើម្បីទុកឲ្យអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅដូចជា ៖ ស្ពាន ថ្នល់...។ល។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និងគ្មានកំណត់អាជ្ញាយុកាលទេ ។
១៤- ទ្រព្យសម្បត្តិឯកជន សំដៅដល់ទ្រព្យរបស់សង្គមដែលមិនសម្រាប់ឲ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន ។
១៥- ធម្មានុរូប សំដៅដល់ដែលមានគុណភាពជាអ្វីមួយតាមច្បាប់ ។ ឧទាហរណ៍ ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប ។ កូនដែលកើតពីឪពុកម្តាយដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬកូនមានខាន់ស្លា ។