ដីសាធារណៈរបស់រដ្ឋមានដូចជា ៖
- ទ្រព្យទាំងឡាយកើតឡើងពីធម្មជាតិដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវា ក្បូនចេញចូលបាន បឹង ធម្មជាតិ ច្រាំង ទន្លេរ ឬក្បូចេញចូលបាន បណ្តែតបាន និងត្រើយសមុទ្រ
- ជាការរៀបចំពិសេសម្រាប់ជាតិ ផ្លូវដែក ស្ថានីយ៍រថភ្លើង និងព្រលានយន្តហោះ
- ប្រើប្រាស់ពីកំណើត ឬក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និងឧទ្យានសាធារណៈ និងដីចំណី
- ទ្រព្យទាំងឡាយដែលដាក់ឲ្យដំណើរការសេវាសាធារណៈដូចជា សាលារៀន ឬអាគារសិក្សាសាធារណៈ អាគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈ
- ទ្រព្យដែលបំរុងធម្មជាតិការពារដោយច្បាប់
- បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្ត្រ
- អចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស ។ អចលនវត្ថុជាព្រះរាជទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រកំពុងគ្រងរាជ្យ ។