ការវាយតម្លៃតាមបរិយាទានលទ្ធកម្ម (ថ្លៃដើមទំនិញដែលទទួលបាន) តាមថ្លៃទិញពិតដែលផ្សំឡើងដោយ ៖
- ថ្លៃទិញតាមវិក្កយបត្រ ។ ការចុះថ្លៃ ការបន្ថយថ្លៃ ឬការបង្វិលតម្លៃដែលពាក់ព័ន្ធនឹងការទិញ ដែលអ្នកផ្គត់ផ្គង់បានយល់ព្រមផ្តល់ឲ្យត្រូវាកាត់ចេញពីថ្លៃទិញ
- ចំណាយបន្ទាប់បន្សំពាក់ព័ន្ធផ្ទាល់នឹងការទិញឬការផ្គត់ផ្គង់ ដែលក្នុងនោះមានការដឹកជញ្ជូន សោហ៊ុយឆ្លងកាត់ ប្រាក់កម្រៃឬកម្រៃជើងសា ការលើកឬដាក់ទំនិញ ពន្ធគយនិងពន្ធអាករផ្សេងទៀត លើកលែងតែអាករលើតម្លៃបន្ថែមដែលអាចស្នើសុំជាឥណទានវិញបាន ។ ចំណាយទូទៅនៃការផ្គតផ្គត់ និងចំណាយក្នុងការស្តុក មិនត្រូវគិតបញ្ចូលក្នុងបរិយាទានលទ្ធកម្មទេ ។ ការខាតឬការខ្ជះខ្ជាយជាយថាហេតុ ព្រមទាំងចំណាយហិរញ្ញវត្ថុផងក៏មិនត្រូវគិតបញ្ចូលក្នុងបរិយាទាននេះដែរ ។