ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការទិញ និងទំនិញជានាមសព្ទដែលកើតឡើងដោយ៖
ការទិញគឹកើតឡើងដោយបុរេបទ ការ និងកិរិយាសព្ទ ទិញ ដើម្បីបង្កើតនាមសព្ទ ការទិញដែលមានទម្រង់ដូចនេះ[ ការ ] + ទិញ > ការទិញ
ទំនិញគឹកើតឡើង
ដោយវិធីកម្លាយតាមរយះផ្នត់ជែក [-អ៊ម/ណ-] ឬ [-អ៊ម/ន-] ជាមួយកិរិយាសព្ទទិញ ដើម្បីបង្កើតនាមសព្ទ ទំនិញដែលមានទម្រង់ដូចនេះ [-អ៊ម/ន-] + ទិញ > ទំនិញ
បុរេបទ ការ មានតួនាទីសម្រាប់បង្កើតនាមសព្ទដែលមានលក្ខណៈជាសកម្មនាម ( នាមដែលស្តែងអំពីអំពើ ឬ សកម្មភាពអ្វីមួយ ) ហើយមូលសព្ទដែលប្រើជាមួយបុរេបទ ការ គឺជាកិរិយាសព្ទ ។ នាមសព្ទដែលបង្កើតចេញពីបុរេបទ ការ មិនអាចក្លាយប្រើជាកិរិយាសព្ទបានឡើយ នោះស្ថិតនៅក្នុងបរិបទណាក៏ដោយ ។
ផ្នត់ជែក [-អ៊ម/ណ-]ឬ [-អ៊ម/ន-] មានតួនាទីសម្រាប់កម្លាយពាក្យឬសឲ្យកើតបានទៅជានាមសព្ទ ហើយវាក៏អាចកម្លាយពាក្យឬសខ្លះទៀតឲ្យកើតទៅជាកិរិយាសព្ទផង និងនាមសព្ទផង ។ ជាក់ស្តែងផ្នត់ជែក [-អ៊ម/ណ-] កម្លាយពាក្យឬស កើត ឲ្យបានទៅជានាមសព្ទ កំណើតដែលអាចប្រើជាកិរិយាសព្ទបាន ។
ឧទាហរណ៍៖
ចូរទូទាត់ចំណាយប្រាក់ចំណូលនិងចំណាយ ។ ( ចំណាយជានាមសព្ទ ) ។
គម្រោងនេះចំណាយប្រាក់អស់ច្រើនណាស់ ។ ( ចំណាយជាកិរិយាសព្ទ ) ។