Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-11 01:34

ច្រកបែងចែកទំនិញដែលគេនិយមបំផុតមានចំនួន៤ប្រភេទៈ

បណ្តាញពីផលិតករទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ៈ  ការបង្ហូរផលិតផលដោយត្រង់អោយអ្នកប្រើប្រាស់ គឹជាប្រឡាយចែកចាយងាយជាងគេ ។ ដំណើរការនេះអាចសំរេចបានតាមរយៈ ( ១ ) ហាងជាកម្មសិទ្ធិរបស់ផលិតករ ( ២ ) ការដើរលក់តាមផ្ទះឬ ( ៣ ) ការផ្ញើរតាមប្រៃសនីយ៍ដោយត្រង់ ។ សណ្តានទាំងបីនេះផ្តល់អត្ថប្រយោជន៍នៃការងារស្រួលក្នុងការគ្រប់គ្រងនិងការត្រួតពិនិត្យរបស់ម្ចាស់ ។

បណ្តាញពីផលិតករទៅកាន់អ្នកលក់ជុំបន្តទៅអ្នកប្រើប្រាស់ៈ ជួនកាលការបង្ហួរផលិតផលតាមរយៈអ្នកលក់ដុំ គឺមិនចំាបាច់ឆ្លងកាត់អ្នកលក់រាយនោះទេ ព្រោះអ្នកលក់ដុំអាចបោះដុំផង និងលក់រាយបានផងដែរ ប្រសិនបើអ្នកទិញជាអ្នកប្រើប្រាស់សុំទិញដល់កន្លែងក្នុងបរិមាណច្រើនដូចជាអ្នកលក់រាយដែរនោះ

បណ្តាញពីផលិតករទៅកាន់អ្នកលក់ដុំបន្តទៅអ្នកលក់រាយ ហើយបន្តទៅអ្នកប្រើប្រាស់ៈ ការបង្ហូរផលិតផលតាមរយៈអ្នកលក់ដុំ គឺជាសណ្ឋានចែកចាយ គេនិយមជាងគេ ហើយមានជាទូទៅសព្វថ្ងៃនេះ ។ ផលិតករភាគច្រើនផ្តោតយកចិត្តទុកដាក់លើកិច្ចការរបស់គេ តែរឿងផលិតកម្មពីព្រោះក្រុមហ៊ុនខ្លះខ្វះសមត្ថភាពផ្នែកទីផ្សារ ឬខ្វះមូលធន ។ ដូច្នេះពឹងផ្អែកលើសេវារបស់អ្នកលក់ដុំ ដែលទិញក្នុងបរិមាណច្រើន ហើយធ្វើការលក់បន្ត ។

បណ្តាញពីផលិតករទៅអ្នកលក់រាយហើយបន្តទៅអ្នកប្រើប្រាស់ៈ ការបង្ហូរផលិតផលដំបូងទៅអ្នកលក់រាយ ដែលបន្តមកទៀតអ្នកលក់រាយក៏បង្ហូរទៅអ្នកប្រើប្រាស់ ។ បណ្តានេះគេប្រទះឃើញទូទៅពិសេសក្នុងករណីរបស់របរត្រូវដើរទិញ ពីព្រោះវាផ្តល់អោយផលិតករនូវកំរិតការត្រួតត្រាផលិតផលខ្ពស់ ហើយនិងផ្តល់អោយគេនូវព័ត៌មានទីផ្សារ ពីអ្នកទទូលមកគណៈចាត់ចែងការយ៉ាងឆាប់រហ័ស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login