ចំណាយបង្កើតសហគ្រាសជាអាទិ៍មាន ៖
- ចំណាយបង្កើតសហគ្រាស និងអភិវឌ្ឍន៍ដំបូង គឺជាចំណាយដែលទាក់ទិនទៅនឹងសកម្មភាពមុនពេលនិងនាពេលបង្កើតសហគ្រាស ។ ចំណាយនេះជាអាទិ៍មាន ចំណាយសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសហគ្រាសផ្សាយពាណិជ្ជកម្ម ដឹកនាំនិងត្រួតពិនិត្យការដ្ឋាន បណ្តុះបណ្តាលបុគ្គលិក បុរេហិរញ្ញប្បទាន ជំនួយបច្ចេកទេស...
- ចំណាយទាក់ទិននឹងលក្ខន្តិកៈរបស់ក្រុមហ៊ុន គឺជាចំណាយក្នុងពេលបង្កើតក្រុមហ៊ុន ពេលបន្ថែមឬបន្ថយមូលធនរបស់ក្រុមហ៊ុន ឬចំណាយដែលធ្វើឡើងក្នុងប្រតិបត្តិការប្រហាក់ប្រហែលណាមួយ (ការផ្លាស់ប្តូរទ្រង់ទ្រាយក្រុមហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា...) ។ ចំណាយនេះជាអាទិ៍មាន ពន្ធប្រថាប់ត្រាលើលិខិតផ្សេងៗរបស់ក្រុមហ៊ុន (ឧបហារិត ការបង្កើនមូលធន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា...) ប្រាក់កម្រៃនៃការបង្កើតក្រុមហ៊ុន ចំណាយធ្វើបែបបទស្របច្បាប់នៃប្រកាសនកិច្ច...
- ចំណាយក្នុងឱកាសចុះកិច្ចសន្យាខ្ចីបុល
- ចំណាយក្នុងទទួលទ្រព្យសកម្មរយៈពេលវែង ក្នុងនេះមានតែពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ កម្រៃជើងសា និងចំណាយលើលិខិតស្នាមតាមផ្លូវច្បាប់ប៉ុណោ្ណះ ។ ឯចំណាយផ្សេងទៀត គឺជាចំណែកនៃបរិយាទាននៃទ្រព្យសកម្ម ឬជាចំណាយក្នុងឆ្នាំជាប់ពន្ធដែលចំណាយទាំងនោះបានកើតឡើង ។