ចំណាយដែលមិនមែនជាចំណាយដើម្បីប្រកបអាជីវកម្មជាអាទិ៍មាន ៖
- ចំណាយបម្រើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស (ឧទាហរណ៍ ចំណាយលំនៅដ្ឋាន ពន្ធផ្ទាល់ខ្លួន ចំណាយលើយានជំនិះប្រើប្រាស់ជាឯកជន សោហ៊ុយលើអ្នកបម្រើ លាភការផ្តល់ជូនម្ចាស់សហគ្រាសឯកបុគ្គល ឬសហព័ទ្ធ ប្រាក់កាត់យកផ្ទាល់ពីការទូទាត់របស់អតិថិជន...)
- ចំណាយលេចធ្លោ ឬស្តុកស្តម្ភហួសហេតុ ដែលគ្មានប្រយោជន៍ ឬមានប្រយោជន៍តិចតួចពេកដល់អាជីវកម្ម ។ ពាក្យ “ចំណាយស្តុកស្តម្ភហួសហេតុ” សំដៅដល់ចំណាយលើសពីតម្រូវការ ឬខ្ជះខ្ជាយហួសពីភាពសមហេតុសមផល ថ្លៃ ឬតម្លៃខ្ពស់មិនសមហេតុសមផល ឬលេចធ្លោហួសពេក ។