ទ្រព្យសកម្មអរូបីដែលអាចរំលស់បានជាអាទិ៍មាន ៖
- ចំណាយបង្កើតសហគ្រាស
- ចំណាយស្រាវជ្រាវនិងអភិវឌ្ឍន៍ គឺជាចំណាយនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលសហគ្រាសបានធ្វើឡើងសម្រាប់បម្រើការងារអាជីវកម្ម ។ ដូចគ្នានឹងចំណាយបង្កើតសហគ្រាសដែរ ចំណាយនេះគឺជាចំណាយគ្មានថ្នូរមកវិញនៅក្នុងទ្រព្យសកម្មរបស់សហគ្រាសទេ ។ គណនីទាំងឡាយដែលសម្រាប់កត់ត្រានូវចំណាយទាំងនេះ គឺជាគណនីទ្រព្យសកម្មដែលគ្មានតម្លៃពិតប្រាកដ ។ ដូច្នេះក្នុងការកត់ត្រាជាទ្រព្យសកម្មរយៈពេលវែងនូវគម្រោងការស្រាវជ្រាវ និងអភិវឌ្ឍន៍ណាមួយ គម្រោងការនោះត្រូវអាចសម្គាល់និងញែកដាច់តែឯងបាន និងត្រូវមានរំពឹងយ៉ាងមុតមាំក្នុងការទទួលផលខាងពាណិជ្ជកម្ម ។ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ចំណាយនេះអាចកាត់ចេញទាំងស្រុងបានពីលទ្ធផលនៃការិយបរិច្ឆេទដែលចំណាយបានកើតឡើង
- ប្រកាសនីយបត្រ ពាណិជ្ជកម្ម អាជ្ញាប័ណ្ណ សម្បទាន កម្មវិធីកុំព្យូទ័រ (ចំណែកដែលមានច្បាប់ការពារ)
- មូលនិធិពាណិជ្ជកម្ម
- សិទ្ធិធ្វើអាជីវកម្ម
- ទ្រព្យសកម្មរយៈពេលវែងអរូបីផ្សេងទៀត
ទ្រព្យសកម្មអរូបីដែលមិនអាចរំលស់បានជាអាទិ៍មាន មូលបត្រ ភាគកម្ម ទ្រព្យសកម្មរយៈពេលវែង ហិរញ្ញវត្ថុផ្សេងៗ និងសិទ្ធិប្រើប្រាស់ដីធ្លី... ។