សំណួរ
១៦- តើការវាយតម្លៃតាមបរិយាទានលទ្ធកម្ម (ថ្លៃដើមទំនិញដែលទទួលបាន) តាមថ្លៃទិញពិតដែលផ្សំឡើងដោយអ្វីខ្លះ ?
១៧- តើការវាយតម្លៃតាមបរិយាទានផលិតកម្ម (ថ្លៃដើមផលិតផល) ដែលត្រូវផ្សំឡើងដោយអ្វីខ្លះ ?
១៨- តើបរិយាទានមធ្យមភាគសមតាមានប៉ុន្មានរបៀប ?
១៩- តើការងារកំពុងដំណើរការត្រូវវាយតម្លៃតាមបរិយាទានផលិតកម្មដែលជាអាទិ៍ផ្សំឡើងដោយអ្វីខ្លះ ?
២០- តើការផ្គត់ផ្គង់ទំនិញអាចធ្វើឡើងក្រោមលក្ខខណ្ឌអ្វីខ្លះ ?
ចម្លើយ
១៦- ការវាយតម្លៃតាមបរិយាទានលទ្ធកម្ម (ថ្លៃដើមទំនិញដែលទទួលបាន) តាមថ្លៃទិញពិតដែលផ្សំឡើងដោយ ៖
- ថ្លៃទិញតាមវិក្កយបត្រ ។ ការចុះថ្លៃ ការបន្ថយថ្លៃ ឬការបង្វិលតម្លៃដែលពាក់ព័ន្ធនឹងការទិញ ដែលអ្នកផ្គត់ផ្គង់បានយល់ព្រមផ្តល់ឲ្យត្រូវាកាត់ចេញពីថ្លៃទិញ
- ចំណាយបន្ទាប់បន្សំពាក់ព័ន្ធផ្ទាល់នឹងការទិញឬការផ្គត់ផ្គង់ ដែលក្នុងនោះមានការដឹកជញ្ជូន សោហ៊ុយឆ្លងកាត់ ប្រាក់កម្រៃឬកម្រៃជើងសា ការលើកឬដាក់ទំនិញ ពន្ធគយនិងពន្ធអាករផ្សេងទៀត លើកលែងតែអាករលើតម្លៃបន្ថែមដែលអាចស្នើសុំជាឥណទានវិញបាន ។ ចំណាយទូទៅនៃការផ្គតផ្គត់ និងចំណាយក្នុងការស្តុក មិនត្រូវគិតបញ្ចូលក្នុងបរិយាទានលទ្ធកម្មទេ ។ ការខាតឬការខ្ជះខ្ជាយជាយថាហេតុ ព្រមទាំងចំណាយហិរញ្ញវត្ថុផងក៏មិនត្រូវគិតបញ្ចូលក្នុងបរិយាទាននេះដែរ ។
១៧- ការវាយតម្លៃតាមបរិយាទានផលិតកម្ម (ថ្លៃដើមផលិតផល) ដែលត្រូវផ្សំឡើងដោយ ៖
- បរិយាទានលទ្ធកម្មនៃវត្ថុធាតុដើម ឬសម្ភារផ្គត់ផ្គង់ ដែលបានប្រើប្រាស់សម្រាប់ផលិតកម្ម
- ចំណាយដោយផ្ទាល់ដើម្បីនាំផលិតផលទៅដល់ទីកន្លែង និងតាមលក្ខខណ្ឌដែលផលិតផលនោះស្ថិតនៅជាក់ស្តែង ។ សហគ្រាសអាចបូកបញ្ចូលនូវចំណាយមិនផ្ទាល់ក្នុងលក្ខខណ្ឌដែលចំណាយនោះអាចបញ្ចូលដោយសមហេតុផលទៅក្នុងបរិយាទានផលិតកម្មនៃស្តុក
- មិនត្រូវគិតបញ្ចូលក្នុងបរិយាទានផលិតកម្មទេនូវចំណាយរដ្ឋបាលទូទៅ ចំណាយស្តុកផលិតផល ចំណាយស្រាវជ្រាវនិងះអភិវឌ្ឍន៍ និងចំណាយហិរញ្ញវត្ថុ ។
១៨- បរិយាទានមធ្យមភាគសមតាមានប២របៀបគឺ ៖
- បរិយាទានមធ្យមភាគសមតាប្រចាំខែ
- បរិយាទានមធ្យមភាគសមតាក្រោយពេលបញ្ចូលម្តងៗ ។
១៩- ការងារកំពុងដំណើរការត្រូវវាយតម្លៃតាមបរិយាទានផលិតកម្មដែលជាអាទិ៍ផ្សំឡើងដោយ ៖
- បរិយាទាននៃសម្ភារៈដែលបានប្រើប្រាស់
- ចំណាយពលកម្ម
- ចំណាយនានានៅការដ្ឋាន
- មួយភាគនៃចំណាយទូទៅនៃស្នាក់ការកណ្តាល និងមួយភាគនៃរំលស់ដែលជាទូទៅច្រើនតែវាយតម្លៃតាមវិធីប៉ាន់ស្មាន ។
២០- ការផ្គត់ផ្គង់ទំនិញអាចធ្វើឡើងក្រោមលក្ខខណ្ឌដូចជា ៖
- ការផ្គត់ផ្គង់ក្រោមលក្ខខណ្ឌព្យួរកិច្ចសន្យា
- ការផ្គត់ផ្គង់ក្រោមលក្ខខណ្ឌរំលាយកិច្ចសន្យា
- ប្រាក់កាត់ទុកដើម្បីធានា
- ប្រាក់កក់ ។
តភាគ