Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើចំណូលពីសកម្មភាពអាជីវកម្មគឺជាអ្វី ?

២២- តើចំណូលបន្ទាប់បន្សំគឺជាអ្វី ?

២៣- តើចំណូលបន្ទាប់បន្សំមានអ្វីខ្លះ ?

២៤- តើចំណាយដែលត្រូវបានអនុញ្ញាតឲ្យកាត់កងគឺជាអ្វី ?

២៥- តើចំណាយដែលមិនមែនជាចំណាយដើម្បីប្រកបអាជីវកម្មមានអ្វីខ្លះ ?

ចម្លើយ

២១- ចំណូលពីសកម្មភាពអាជីវកម្ម គឺជាចំណូលដែលបានមកពីការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាសកម្មភាពអាជីវកម្ម ដែលមានបញ្ជាក់នៅលើប័ណ្ណបង់ពន្ធប៉ាតង់របស់សហគ្រាស ។ ចំណូលនេះ រួមបញ្ចូលទាំងការទទួលស្គាល់ចំណូលដែលកើតអំពីការយកទំនិញ ឬសេវាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ផងដែរ ។

២២- ចំណូលបន្ទាប់បន្សំ គឺជាចំណូលទាំងឡាយដែលមិនមែនជាចំណូលពីសកម្មភាពអាជីវកម្មរបស់សហគ្រាស ប៉ុន្តែត្រូវគិតបញ្ចូលផងដែរទៅក្នុងប្រាក់ចំណូលរបស់សហគ្រាស ។

២៣- ចំណូលបន្ទាប់បន្សំជាអាទិ៍មាន ៖

  • ចំណូលពីការជួលអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះចូលរួម ឬមិនចូលរួមក្នុងសកម្មភាពអាជីវកម្មក្តី ។
  • អចលនទ្រព្យដាក់ឲ្យតតិយជនប្រើប្រាស់ដោយឥតគតិថ្លៃ ត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធ ដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ ។
  • អចលនទ្រព្យដាក់ឲ្យនិយោជិតប្រើប្រាស់ជាលក្ខណៈឯកជនដោយឥតគិតថ្លៃ ត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធ ដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ វៀរលែងតែអចលនទ្រព្យដែលដាក់ឲ្យកម្មករនិយោជិតប្រើប្រាស់ជារួមស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
  • សួយសារ ចំណូលបានមកពីអាជីវកម្មលើទ្រព្យសកម្មអរូបីផ្សេងៗ ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិចម្លង គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម សញ្ញាផលិត វិធីធ្វើ...។
  • ចំណូលបន្ទាប់បន្សំដទៃទៀតជាអាទិ៍មាន ចំណូលពីការលក់កាកសំណល់ ការជួលសម្ភារអាជីវកម្ម ប្រាក់ចំណូលពីសំបកវេចខ្ចប់...។

២៤- ចំណាយដែលត្រូវបានអនុញ្ញាតឲ្យកាត់កង គឺជាចំណាយសម្រាប់អាជីវកម្មដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ និងដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ ។

២៥- ចំណាយដែលមិនមែនជាចំណាយដើម្បីប្រកបអាជីវកម្មជាអាទិ៍មាន ៖

  • ចំណាយបម្រើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស (ឧទាហរណ៍ ចំណាយលំនៅដ្ឋាន ពន្ធផ្ទាល់ខ្លួន ចំណាយលើយានជំនិះប្រើប្រាស់ជាឯកជន សោហ៊ុយលើអ្នកបម្រើ លាភការផ្តល់ជូនម្ចាស់សហគ្រាសឯកបុគ្គល ឬសហព័ទ្ធ ប្រាក់កាត់យកផ្ទាល់ពីការទូទាត់របស់អតិថិជន...)
  • ចំណាយលេចធ្លោ ឬស្តុកស្តម្ភហួសហេតុ ដែលគ្មានប្រយោជន៍ ឬមានប្រយោជន៍តិចតួចពេកដល់អាជីវកម្ម ។ ពាក្យ “ចំណាយស្តុកស្តម្ភហួសហេតុ” សំដៅដល់ចំណាយលើសពីតម្រូវការ ឬខ្ជះខ្ជាយហួសពីភាពសមហេតុសមផល ថ្លៃ ឬតម្លៃខ្ពស់មិនសមហេតុសមផល ឬលេចធ្លោហួសពេក ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login