Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើចំណាយដែលមិនបណ្តាលឲ្យមានការថយចុះនូវទ្រព្យសកម្មសុទ្ធជាអាទិ៍មានអ្វីខ្លះ ?

២៧- តើចំណាយសហគ្រាសគឺជាអ្វី ?

២៨- តើចំណាយបង្កើតសហគ្រាសជាអាទិ៍មានអ្វីខ្លះ ?

២៩- តើការទិញបែងចែកជាប៉ុន្មានប្រភេទ ?

៣០- តើចំពោះទ្រព្យសកម្មរយៈពេលវែងដែលនាំចូលបរិយាទានជាអាទិ៍មានអ្វីខ្លះ ?

ចម្លើយ

២៦- ចំណាយដែលមិនបណ្តាលឲ្យមានការថយចុះនូវទ្រព្យសកម្មសុទ្ធជាអាទិ៍មាន ៖

  • ចំណាយដែលមិនមែនជាបន្ទុករបស់សហគ្រាសខ្លួនឯងផ្ទាល់
  • ចំណាយដែលមានការបញ្ចូលមកវិញនូវចំណែកថ្មីមួយក្នុងទ្រព្យសកម្ម ឬដែលបណ្តាលឲ្យមានការកើនតម្លៃនៃចំណែកណាមួយនៃទ្រព្យសកម្ម
  • ចំណាយសម្រាប់បង្កើនអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មណាមួយ
  • ចំណាយដែលនាំឲ្យមានការលុបបំណុល (ឧទាហរណ៍ ការសងប្រាក់ខ្ចី ) ។

២៧- ចំណាយសហគ្រាស គឺជាចំណាយដែលបានចាយដើម្បីបង្កើតសហគ្រាស ។ ចំណាយនេះមិនអាចកត់ត្រាបញ្ចូលក្នុងគណនីទ្រព្យសកម្មដទៃណាមួយទេ ។ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ចំណាយបង្កើតសហគ្រាសអាចត្រូវបានកាត់កងបានទាំងស្រុងក្នុងឆ្នាំជាប់ពន្ធដំបូង ។ ប៉ុន្តែបើសហគ្រាសធ្វើការកាត់កងតាមការរំលស់វិញ ចំណាយទាំងនេះអាចធ្វើរំលស់ស្មើភាគក្នុងរយៈពេលមិនលើសពី២ឆ្នាំជាប់ពន្ធបានទេ ។

២៨- ចំណាយបង្កើតសហគ្រាសជាអាទិ៍មាន ៖

  • ចំណាយបង្កើតសហគ្រាស និងអភិវឌ្ឍន៍ដំបូង គឺជាចំណាយដែលទាក់ទិនទៅនឹងសកម្មភាពមុនពេលនិងនាពេលបង្កើតសហគ្រាស ។ ចំណាយនេះជាអាទិ៍មាន ចំណាយសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសហគ្រាសផ្សាយពាណិជ្ជកម្ម ដឹកនាំនិងត្រួតពិនិត្យការដ្ឋាន បណ្តុះបណ្តាលបុគ្គលិក បុរេហិរញ្ញប្បទាន ជំនួយបច្ចេកទេស...
  • ចំណាយទាក់ទិននឹងលក្ខន្តិកៈរបស់ក្រុមហ៊ុន គឺជាចំណាយក្នុងពេលបង្កើតក្រុមហ៊ុន ពេលបន្ថែមឬបន្ថយមូលធនរបស់ក្រុមហ៊ុន ឬចំណាយដែលធ្វើឡើងក្នុងប្រតិបត្តិការប្រហាក់ប្រហែលណាមួយ (ការផ្លាស់ប្តូរទ្រង់ទ្រាយក្រុមហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា...) ។ ចំណាយនេះជាអាទិ៍មាន ពន្ធប្រថាប់ត្រាលើលិខិតផ្សេងៗរបស់ក្រុមហ៊ុន (ឧបហារិត ការបង្កើនមូលធន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា...) ប្រាក់កម្រៃនៃការបង្កើតក្រុមហ៊ុន ចំណាយធ្វើបែបបទស្របច្បាប់នៃប្រកាសនកិច្ច...
  • ចំណាយក្នុងឱកាសចុះកិច្ចសន្យាខ្ចីបុល
  • ចំណាយក្នុងទទួលទ្រព្យសកម្មរយៈពេលវែង ក្នុងនេះមានតែពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ កម្រៃជើងសា និងចំណាយលើលិខិតស្នាមតាមផ្លូវច្បាប់ប៉ុណោ្ណះ ។ ឯចំណាយផ្សេងទៀត គឺជាចំណែកនៃបរិយាទាននៃទ្រព្យសកម្ម ឬជាចំណាយក្នុងឆ្នាំជាប់ពន្ធដែលចំណាយទាំងនោះបានកើតឡើង ។

២៩- ការទិញបែងចែកជា៣ប្រភេទគឺ ៖

  • ការទិញដែលអាចស្តុកបាន ដូចជា គ្រឿងផ្គត់ផ្គង់ និងទំនិញ
  • ការទិញមិនអាចស្តុកបាន ឬមិនបានស្តុកដូចជា ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងប្រេងរំអិល សម្ភារផ្គត់ផ្គង់តូចតាចសម្រាប់ការិយាល័យ ហត្ថូបករណ៍តូចតាចដែលត្រូវផ្លាស់ថ្មីញឹកញាប់...(នៅដំណាច់ឆ្នាំជាប់ពន្ធ ការទិញប្រភេទនេះមិនត្រូវបានធ្វើនិយ័តកម្មដោយគណនីស្តុកទេ ប៉ុន្តែត្រូវធ្វើដោយគណនី “ចំណាយបានពិនិត្យកត់ត្រាមុន”)
  • ការទិញសេវាដែលជាទឹកប្រាក់បានចាយឲ្យអ្នកទទួលម៉ៅការបន្តសម្រាប់ផលិត ការបំប្លែង ការរក្សាផលិតផលទុកឲ្យបានយូរ ឬការជួសជុល ថែទាំ...។ អ្នកទទួលម៉ៅការបន្ត អាចជាអ្នកផលិតយកតែថ្លៃឈ្នួលពលកម្ម (អ្នកទិញជាអ្នកផ្តល់វត្ថុដើមឲ្យ) អ្នកទទួលម៉ៅការបន្តខាងឧស្សាហកម្ម ឬអ្នកទទួលម៉ៅការបន្តសម្រាប់ការផ្គត់ផ្គង់ទំនិញឬសេវា (តាមធម្មតាគឺមានការងារខាងសាធារណការ ការងារសាងសង់អគារ...) ។

៣០- ចំពោះទ្រព្យសកម្មរយៈពេលវែងដែលនាំចូលបរិយាទានជាអាទិ៍មាន ៖

  • ថ្លៃទិញ
  • ចំណាយដឹកជញ្ជូន
  • ចំណាយធានារ៉ាប់រង ដែលបានចាយនៅក្រៅប្រទេស
  • ពន្ធគយ ឬអាករដែលមិនអាចស្នើសុំវិញបាន
  • ចំណាយឆ្លងកាត់ កម្រៃជើងសា និងជើងសាជំនួញ ដែលត្រូវបង់ឲ្យសហគ្រាសនានា ដែលស្ថិតនៅឯបរទេស (គិតរួមបញ្ចូលទាំងកម្រៃជើងសាធនាគារ ចំណាយសំណុំរឿងនិងចំណាយនៃការទូទាត់)
  • ចំណាយផ្សេងៗក្រោយការបញ្ចូលទ្រព្យសកម្មមកក្នុងប្រទេស ដូចជាចំណាយឆ្លងកាត់ កម្រៃជើងសា និងជើងសាជំនួញ ដែលត្រូវបង់ឲ្យសហគ្រាសក្នុងស្រុក ចំណាយដឹកជញ្ជូន និងចំណាយធានារ៉ាប់រងពីព្រំដែនមកដល់ឃ្លាំង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login