Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើចលនាមិនចូលបក្សសម្ព័ន្ធសំដៅដល់អ្វី ?

២៧-​ តើចៅហ្វាយឡើងបុណ្យខុនឡើងសក្តិសំដៅដល់អ្វី ?

២៨- តើច្បាប់អន្តរជាតិសំដៅដល់អ្វី ?

២៩- តើឆ្វេងនិយមសំដៅដល់អ្វី ?

៣០- តើជាតិនិយមសំដៅដល់អ្វី ?

ចម្លើយ

២៦- ចលនាមិនចូលបក្សសម្ព័ន្ធ សំដៅដល់និន្នាការនយោបាយនៃប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលប្រកាសថាមិនចូលប្លុកនយោបាយណាមួយ ។ ចលនានេះត្រូវបានបង្កើតជាផ្លូវការនៅទីក្រុងបែលក្រាដ (Belgrade) នៅឆ្នាំ១៩៦១ក្រោមគំនិតផ្គួចផ្តើមរបស់ប្រធានាធិបតីយូហ្គោស្លាវី​ Sosip Broz Tito នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ប្រធានាធិបតីអេហ្ស៊ីប Gama IAbdel Nasser ប្រធានាធិបតីហ្កាណា Kwame Nkrumah ប្រធានាធិបតីឥណ្ឌូណេស៊ី Achmed Sukarno និង អធិរាជអេត្យូពី Haile Selassie ។ ចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខនៃបណ្តារដ្ឋជាសមាជិកក្នុងការតស៊ូប្រឆាំងចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការប្រកាន់ពូជសាសន៍និយម និងរាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬអនុត្តរភាពក៏ដូចជា ការប្រឆាំងនឹងមហាអំណាច និងប្លុកនយោបាយ ។

២៧- ចៅហ្វាយឡើងបុណ្យខុនឡើងសក្តិ សំដៅដល់ការឡើងបុណ្យ ឬឥទ្ធិពលតាមរយៈចៅហ្វាយនាយរបស់ខ្លួន ។ ជាធម្មតា កាលណាចៅហ្វាយនាយឡើងបុណ្យ ខុនដែលជាមន្ត្រីធ្វើការក្រោមឱវាទតែងតែឡើងសក្តិតាមឋានៈខ្លះៗ ឬយ៉ាងហោចណាស់ក៏បានទទួលឥទ្ធិពលពីមេខ្លះៗដែរ ។

២៨- ច្បាប់អន្តរជាតិ សំដៅដល់ប្រព័ន្ធនៃវិធានស្តីសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានានៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងនោះ ។ ច្បាប់អន្តរជាតិផ្អែកលើទស្សនាទាននៃសមភាព និងអធិបតេយ្យរបស់រដ្ឋនានានិងផ្អែកទាំងស្រុងទៅលើការព្រមព្រៀងរវាងរដ្ឋទាំងនោះ ។ ម្យ៉ាងទៀត ច្បាប់អន្តរជាតិគឺជាសំណុំនៃគោលការណ៍ និងវិធានដែលគ្រប់គ្រងលើសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានា អង្គការអន្តរជាតិនានានិងមនុស្សទូទៅនៅក្នុងទំនាក់ទំនងរបស់ពួកគេនៅលើពិភពលោក ។ ច្បាប់អន្តរជាតិផ្តល់នូវមគ្គុទ្ទេសន៍សម្រាប់សកម្មភាពរបស់រដ្ឋជាសមាជិក និងផ្តល់នូវវិធីសាស្រ្តសម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធីនិងដោយយោងតាមបទដ្ឋាន ដែលបានយល់ស្របទាំងអស់គ្នាជាជាងប្រើកម្លាំងបាយ​ ។ ជាទូទៅ ច្បាប់អន្តរជាតិមានគោលដៅគ្រប់គ្រងរាល់សកម្មភាពក្នុងទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ ច្បាប់អន្តរជាតិក៏យកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើបុគ្គលនានាផងដែរ ជាពិសេស ការប្រព្រឹត្តរបស់រដ្ឋទៅលើបុគ្គល ឬក៏សកម្មភាពបុគ្គលទៅលើរដ្ឋ ​។ ដូច្នេះហើយ ទាំងបុគ្គល ក៏ដូចជាប្រទេសនានាមានកាតព្វកិច្ចនិងសិទ្ធិនៅក្រោមច្បាប់អន្តរជាតិនានា ។

២៩- ឆ្វេងនិយម សំដៅដល់និន្នាការឬមនោគមវិជ្ជានយោបាយ ដែលនិយមកំណែទម្រង់ជ្រុល និងនិយមការធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់សង្គម ក្នុងគោលបំណងពង្រីកសេរីភាព និងសុខុមាលភាពសង្គមសម្រាប់ប្រជាជន ដោយប្រយុទ្ធតស៊ូប្រឆាំងនឹងវិសមភាពសង្គម ហើយប្រកាន់យកគោលការណ៍សមភាព ។ នៅក្នុងវិស័យសេដ្ឋកិច្ច និន្នាការឆ្វេងនិយមប្រកាន់គោលការណ៍អន្តរាគមន៍របស់រដ្ឋតាមរយៈការដាក់បទបញ្ជា និងជាតូបនីយកម្មជាដើម ។ គេអាចកំណត់ឆ្វេងនិយមបាន តាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ ។

៣០- ជាតិនិយម សំដៅដល់ការលើកតម្កើងជាតិសាសន៍ខ្លួនឯងឲ្យដាច់គេ ការឲ្យតម្លៃទាបជាងខ្លួនដល់ជាតិសាសន៍ដទៃ ដែលជារដ្ឋឯករាជ្យដូចគ្នា ។ លើសពីនេះទៀត ជាតិនិយមគឺជាការធ្វើឲ្យមានមនោសញ្ចេតនាចំពោះជាតិយ៉ាងពុះកញ្ជ្រោល ការស្រលាញ់ជាតិរបស់ខ្លួននៅក្នុងមហិច្ឆតា ហើយនៅពេលខ្លះរហូតដល់ស្អប់និងរើសអើងជាតិសាសន៍ដទៃថែមទៀត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login