2020-04-13 09:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើការត្រួតពិនិត្យព័ត៌មានសំដៅដល់អ្វី ?
៧- តើការទូតសំដៅដល់អ្វី ?
៨- តើការបង្រួបបង្រួមជាតិសំដៅដល់អ្វី ?
៩- តើការបណ្តេញចេញពីអំណាចសំដៅដល់អ្វី ?
១០- តើការបោះឆ្នោតជាកញ្ចប់សំដៅដល់អ្វី ?
ចម្លើយ
៦- ការត្រួតពិនិត្យព័ត៌មាន សំដៅដល់ការអង្កេតនិងតាមដានខ្លឹមសារព័ត៌មាន ដែលប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់រដ្ឋនិងឯកជនដោយផ្អែកលើច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានរបស់ប្រទេសនីមួយៗ ។
៧- ការទូត សំដៅដល់ទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជា ការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្រ្គាម សេដ្ឋកិច្ច និងវប្បធម៌ ជាដើម ។ មុខងារចម្បងរបស់ការទូតគឺការចរចាដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជា អង្គការអន្តរជាតិ និងដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក្នុងទំនាក់ទំនងអន្តរជាតិ ។
៨- ការបង្រួបបង្រួមជាតិ សំដៅដល់ការបង្រួបបង្រួមភាគីផ្សេងៗដែលមាននិន្នាការនិងមនោគមវិជ្ជានយោបាយខុសគ្នា ឬការបែកបាក់គ្នារបស់ជាតិមួយឲ្យរួបរួមគ្នាឡើងវិញ ដោយតម្កល់ផលប្រយោជន៍និងបញ្ហាជាតិជាធំ ។
៩- ការបណ្តេញចេញពីអំណាច សំដៅដល់ការបង្ខំនរណាម្នាក់ ឬក្រុមណាមួយឲ្យចេញពីតំណែង មុខងារ តួនាទី ក្នុងគណបក្សនយោបាយ ឬស្ថាប័នរដ្ឋ ពីព្រោះពួកគេបានបាត់បង់ជំនឿទុកចិត្តពីក្រុម ឬស្ថាប័នរបស់ខ្លួន ឬដោយសារតែពួកគេមិនគោរពតាមលក្ខខណ្ឌច្បាប់ និងគោលការណ៍ផ្សេងៗនៃក្រុមរបស់ខ្លួន ។
១០- ការបោះឆ្នោតជាកញ្ចប់ សំដៅដល់ការបោះឆ្នោតដើម្បីអនុម័ត ឬសម្រេចបញ្ហាជាច្រើនក្នុងពេលតែមួយ ដោយសមាជិកម្នាក់ប្រើសន្លឹកឆ្នោត ឬសំឡេងតែមួយ ។ នីតិវិធីនេះត្រូវបានដកស្រង់ពីរដ្ឋធម្មនុញ្ញប្រទេសបារាំងយកមកកែច្នៃទៅតាមបរិបទនយោបាយកម្ពុជា ដែលអ្នកនយោបាយខ្មែរយកមកប្រើក្រោយពីជាប់គាំងនយោបាយពីឆ្នាំ២០០៣ រហូតដល់ខែកក្កដា ឆ្នាំ២០០៤ ។