Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើការិយាធិបតេយ្យសំដៅដល់អ្វី ?

១៧- តើកិច្ចព្រមព្រៀងអន្តរជាតិសំដៅដល់អ្វី ?

១៨- តើកុបកម្មសំដៅដល់អ្វី ?

១៩- តើកុម្មុយនីស្តសំដៅដល់អ្វី ?

២០- តើកូដកម្មសំដៅដល់អ្វី ?

ចម្លើយ

១៦- ការិយាធិបតេយ្យ សំដៅដល់ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលតាមរយៈប្រព័ន្ធនេះ ការបែងចែកការងារត្រូវបានរៀបចំជាឋានានុក្រម ដើម្បីអនុវត្តនូវភារកិច្ចជំនាញ ដោយឈរលើមូលដ្ឋានវិធានផ្ទៃក្នុង​ និងនីតិវិធីរបស់អង្គភាពនេះ ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើរដ្ឋបាលរបស់រដ្ឋាភិបាល ជាពិសេសអំពីមន្ត្រីរាជការនៅក្នុងរដ្ឋាភិបាល និងសេវាសាធារណៈផ្សេងៗ ។ តាមន័យអវិជ្ជមាន គេតែងប្រើពាក្យនេះដើម្បីសម្គាល់ប្រព័ន្ធរដ្ឋបាលសាំញ៉ាំ ដែលអនុញ្ញាតឲ្យមន្ត្រីរាជការឆ្លៀតយកអំណាច ដែលរដ្ឋប្រគល់ឲ្យដើម្បីបម្រើបុព្វសិទ្ធិរបស់ខ្លួនហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។

១៧- កិច្ចព្រមព្រៀងអន្តរជាតិ មានន័យដូចសន្ធិសញ្ញាដែរ ប៉ុន្តែមានលក្ខណៈផ្លូវការតិចជាងសន្ធិសញ្ញា ។ លក្ខណវិនិច្ឆ័យនៃកិច្ចព្រមព្រៀងគឺ ៖

  • ត្រូវបានប្រើជាពិសេសសម្រាប់លិខិតូបករណ៍ ដែលមានលក្ខណៈបច្ចេកទេសឬរដ្ឋបាល ។

· កិច្ចព្រមព្រៀងមិនទាមទារឲ្យមានការផ្តល់សច្ចាប័នពីសភាឡើយ ។

  • ក្នុងករណីខ្លះកិច្ចព្រមព្រៀងអាចមិនមានទម្រង់ជាលាយលក្ខណ៍អក្សរ ដូចជា កិច្ចព្រមព្រៀងផ្ទាល់មាត់ដែលអាចជាកិច្ចសន្យា ដែលធ្វើឡើងដោយនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយជាមួយដៃគូរបស់ខ្លួន​ ឬជាមួយរដ្ឋដទៃទៀត ។

១៨- កុបកម្ម សំដៅដល់ការបះបោរឬចលាចលដោយប្រើអំពីហិង្សាបង្កឡើងដោយមនុស្សមួយក្រុម ឬច្រើនក្រុមនៅពេលពួកគេមិនពេញចិត្តទៅលើបញ្ហាណាមួយ ។ កុបកម្មអាច​កើតចេញពីកូដកម្ម ឬបាតុកម្មនៅពេលដែលកូដករ ឬបាតុករចាប់ផ្តើមប្រែក្លាយការតវ៉ា ឬទាមទារដោយសន្តិវិធីទៅជាការតវ៉ា ឬទាមទារដោយប្រើអំពីហិង្សា ។

១៩- កុម្មុយនីស្ត សំដៅដល់គេច្រើនប្រើពាក្យនេះជាគុណមាន ៖ ប្រទេសកុម្មុយនីស្ត របបកុម្មុយនីស្ត ។ ប្រទេសកុម្មុយនីស្តជាសង្គម ដែលទ្រព្យផលិតកម្មជាកម្មសិទ្ធិរបស់សមូហភាព ហើយប្រព័ន្ធដឹកនាំប្រទេសស្ថិតក្រោមអំណាចផ្តាច់មុខរបស់បក្សកុម្មុយនីស្ត ។

២០- កូដកម្ម សំដៅដល់ការសម្តែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត តាមរយៈការមិនចូលរួមបំពេញភារកិច្ចអ្វីមួយ ការមិនចូលធ្វើការ ការដាក់ទណ្ឌកម្មខ្លួនឯង ហើយក្នុងករណីខ្លះអាចឈានទៅរកការធ្វើអត្តឃាត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login