Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើកំណត់ទូតសំដៅដល់អ្វី ?

២២- តើខ្លាអាស៊ីសំដៅដល់អ្វី ?

២៣- តើគោលការណ៍មិនជ្រៀតជ្រែកសំដៅដល់អ្វី ?

២៤- ​តើគោលនយោបាយការបរទេសសំដៅដល់អ្វី ?

២៥- តើចក្រពត្តិនិយមសំដៅដល់អ្វី ?

ចម្លើយ

២១- កំណត់ទូត សំដៅដល់ជាលិខិតទាក់ទងផ្លូវការរវាងក្រសួងការបរទេស និងក្រសួងការបរទេសរបស់រដ្ឋនានា ឬជាលិខិតទាក់ទងរបស់ស្ថាប័ននៃរដ្ឋមួយជាមួយស្ថានទូតបរទេស នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការជូនដំណឹងនិងសហប្រតិបត្តិការផ្សេងៗទៀត ។

២២- ខ្លាអាស៊ី សំដៅដល់ពាក្យនេះជានិមិត្តរូបដែលនិយាយសំដៅទៅរកក្រុមសេដ្ឋកិច្ចអាស៊ី ដែលធ្លាប់មានបទពិសោធជឿនលឿនផ្នែកសេដ្ឋកិច្ចយ៉ាងរហ័ស នៅក្នុងអតីតកាលថ្មីៗរបស់ខ្លួននិងត្រូវបានគេចាត់ទុកថា ជាក្រុមគំរូសម្រាប់សេដ្ឋកិច្ចទីផ្សារសេរី និងសេរីនិយមខាងសេដ្ឋកិច្ច ។ ជាធម្មតា ក្រុមសេដ្ឋកិច្ចអាស៊ីចំនួនប្រាំដែលគេស្គាល់មាន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ហុងកុង និងតៃវ៉ាន់ ។ ប្រទេសដែលគេសន្មតហៅជាទូទៅថា ជាកូនតោ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ។ បន្ទាប់ពីឆ្នាំ១៩៩៧ ប្រទេសចិនដែលរួមបញ្ជូលទាំងហុងកុងផងនោះ គេអាចពណ៌នាប្រដូចទៅនឹងនាគ ហៅថា នាគអាស៊ី ហើយតាមទស្សនៈខ្លះ ខ្លាអាស៊ី គេហៅថាជា នាគអាស៊ី វិញ ។

២៣- គោលការណ៍មិនជ្រៀតជ្រែក សំដៅដល់ជាគោលការណ៍ទូតដែលមិនអនុញ្ញាតឲ្យរដ្ឋមួយមានសិទ្ធិធ្វើអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយទៀត ទាំងផ្នែកនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកទេស និងវប្បធម៌ ។ល។

២៤- គោលនយោបាយការបរទេស សំដៅដល់យុទ្ធសាស្ត្រឬផែនការដែលរៀបចំឡើងដោយអ្នកធ្វើសេចក្តីសម្រេចរបស់រដ្ឋមួយចំពោះរដ្ឋដទៃទៀត ឬនីតិបុគ្គលអន្តរជាតិនានា ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់សម្រាប់ជាតិរបស់ខ្លួន ។ គោលដៅនៃនយោបាយការបរទេសមានបីគឺ សន្តិសុខជាតិ សុខុមាលភាពសេដ្ឋកិច្ចនិងអត្តសញ្ញាណជាតិ ។ សន្តិសុខជាតិមានន័យថា គឺការការពារអធិបតេយ្យ បូរណភាពទឹកដី សុខុមាលភាពសេដ្ឋកិច្ច គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងអត្តសញ្ញាណជាតិ គឺការការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ។

២៥- ចក្រពត្តិនិយម សំដៅដល់នយោបាយមួយនៃការប្រើអំណាចត្រួតត្រារបស់រដ្ឋមួយទៅលើរដ្ឋដទៃទៀត ។ ការត្រួតត្រានេះអាចមានលក្ខណៈជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា ពេលដែលអំណាចចក្រពត្តិនិយមលើកទឹកចិត្តឲ្យមានការរៀបចំដាក់ទុន និងតាំងសហគ្រាសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតជាដើម ហើយទិញមកវិញនូវវត្ថុធាតុដើមក្នុងតម្លៃទាប ។ ការត្រួតត្រានេះអាចមានទម្រង់ជាវប្បធម៌ កាលណាប្រទេសមួយយកភាសា ខ្សែភាគយន្ត និងរចនាបថរបស់ខ្លួនទៅផ្សព្វផ្សាយនៅបរទេស ក្នុងគោលបំណងបង្ខំឲ្យទទួលយក ។ ចក្រពត្តិនិយមមិនមែនសុទ្ធតែប៉ះពាល់ជាចាំបាច់ដល់ឯករាជ្យនយោបាយនៃប្រទេសដែលគេពង្រីកខ្លួនគេនោះទេ ពីព្រោះប្រទេសទាំងនោះអាចរក្សានូវរដ្ឋាភិបាលរបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login