Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើការបោះបង់តំណែងសំដៅដល់អ្វី ?

១២- តើការរក្សាសន្តិភាពសំដៅដល់អ្វី ?

១៣- តើការរត់ប្រណាំងសព្វាវុធសំដៅដល់អ្វី ?

១៤- តើការលើកលែងទោសសំដៅដល់អ្វី ?

១៥- តើការសម្រុះសម្រួលសំដៅដល់អ្វី ?

ចម្លើយ

១១- ការបោះបង់តំណែង សំដៅដល់ការចេញឬការលាឈប់ពីមុខតំណែង ដោយសារមូលហេតុផ្សងៗ ដូចជា ការមិនពេញចិត្តនឹងការងារ ទំហំការងារហួសពីសមត្ថភាព ឬរងសម្ពាធនយោបាយណាមួយ ។

១២- ការរក្សាសន្តិភាព សំដៅដល់ការរក្សាសន្តិភាពកើតចេញមកពីការដោះស្រាយរវាងគូប្រឈមពីរ ឬច្រើនក្រុមហើយចែកជាពីរប្រភេទគឺ ៖

  • ទី១ ៖ សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធពីរ ដែលប្រឈមមុខគ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាព ការឈប់បាញ់គ្នា ដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលប្រឈម ។
  • ទី២ ៖ សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធច្រើនក្រុម ដែលប្រឈមមុខដាក់គ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាពបញ្ឈប់ការបាញ់គ្នា ដោយយកតួអង្គណាមួយជាអាជ្ញាកណ្តាល ។

១៣- ការរត់ប្រណាំងសព្វាវុធ សំដៅដល់ការប្រកួតប្រជែងខាងការបង្កើតសព្វាវុធដោយភាគីពីរយ៉ាងតិចដែលប្រឈមគ្នា ដើម្បីឧត្តមភាពខាងគ្រឿងសព្វាវុធ ។ ដំណើរការមូលដ្ឋានក្នុងការរត់ប្រណាំងសព្វាវុធនេះ គឺសំដៅទៅលើបែបបទនៃប្រតិកម្មឆ្លើយតបរបស់ភាគីដែលប្រកួតប្រជែង ។ ជាទូទៅ ការប្រកួតប្រជែងនេះជំរុញឲ្យមានការផ្ទុះឡើងនូវអំពើហិង្សា និងសង្រ្គាម ដូចជាជារត់ប្រណាំងសព្វាវុធរវាងសហភាពសូវៀត និងសហរដ្ឋអាមេរកបានធ្វើឲ្យប្រទេសតូចៗនិងប្រទេសជិតខាងជួបប្រទះភាពតានតឹងនិងផ្ទុះសង្រ្គាម ។ តែផ្ទុយទៅវិញ ការប្រកួតប្រជែងបែបនេះក៏អាចនាំមកនូវការរីកចម្រើនជាវិជ្ជមានជាច្រើនខាងផ្នែកវិទ្យាសាស្ត្រផងដែរ ជាក់ស្តែងដូចជា ក្នុងសង្រ្គាមលោកលើកទី១ ការរត់ប្រណាំងខាងនាវារវាងចក្រភពអង់គ្លេស និងចក្រភពអាល្លឺម៉ង់ ។

១៤- ការលើកលែងទោស សំដៅដល់ការសម្រេចចិត្តមួយដែលបដិសេធ (ងាកចេញពី) នីតិវិធីច្បាប់ឬការផ្តន្ទាទោសចំពោះអ្នកប្រព្រឹត្តទោសកំហុសមួយចំនួន (ជាធម្មតាគឺជាទោសនយោបាយ) ។ ការលើកលែងទោសមានន័យប្រហាក់ប្រហែលគ្នាទៅនឹងការអភ័យទោស ប៉ុន្តែគ្មានន័យលាក់កំបាំងនៃការអត់ឱនទោស ដែលអនុវត្តជាធម្មតានោះទេ ។ ការលើកលែងទោសអាចធ្វើជាទូទៅ ឬជាផ្នែកជាក់លាក់ពេញលេញ ឬមិនពេញលេញ ។ ពាក្យនេះត្រូវបានគេប្រើជាទូទៅក្នុងទំនាក់ទំនងចំពោះអ្នកទោសសង្រ្គាម និងអ្នកទោសមនសិការ ។ អង្គការលើកលែងទោសអន្តរជាតិ គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលយកចិត្តទុកដាក់ចំពោះការមើលខុសត្រូវ (ការពិនិត្យពិច័យ) ទៅលើភាពលម្អៀងយ៉ាងធំធេងនៅលើពិភពលោកលើករណីផ្សេងៗ ដូចជា បុគ្គលម្នាក់ៗឬក្រុមណាមួយដែលត្រូវគេផ្តន្ទាទោស ពីព្រោះតែទស្សនៈនយោបាយ និងសាសនារបស់ពួកគេ ។

១៥- ការសម្រុះសម្រួល សំដៅដល់ដំណើរការដែលធ្វើឲ្យតួអង្គក្នុងទំនាស់ឯកភាពទទួលយកសំណើររបស់ភាគីម្ខាងទៀត ដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង ។ ការសម្រុះសម្រួលត្រូវសន្មតថាជាជម្លោះអន្តរជាតិ មិនមែនដូចនៅក្នុងទ្រឹស្តីល្បែង ឬការប្រកួតប្រជែងដែលក្នុងនោះ ភាគីមួយឈ្នះ ហើយជាស្វ័យប្រវត្តិ ភាគីម្ខាងទៀតចាញ់នោះទេ ។ ការសម្រុះសម្រួលអាចសន្មតថាភាពចុះសម្រុងទាំងស្រុងខាងផលប្រយោជន៍មិនអាចសម្រេចបានទេ ។ ដូច្នេះ ការសម្រុះសម្រួលជាចំណុចកណ្តាលនៃបញ្ហាប្រឈម និងការចុះសម្រុងគ្នា ។ ពាក្យនេះ ជាធម្មតាត្រូវបានគេប្រើទាក់ទងនិងផលប្រយោជន៍ ដូច្នេះមិនមែនគ្មានទឡ្ហីករណ៍ខុសឆ្គង ឬការបំភាន់នោះទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login