Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើតម្លៃគិតពន្ធគយឬតម្លៃគឺជាអ្វី ?

១២- តើឯកសារគឺជាអ្វី ?

១៣- តើពន្ធគឺជាអ្វី ?

១៤- តើភណ្ឌាគារគយមានដែនកំណត់ប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១៥- តើការដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសគឺជាអ្វី ?

ចម្លើយ

១១- តម្លៃគិតពន្ធគយឬតម្លៃ គឺពាក់ព័ន្ធទៅនឹងទំនិញនាំចូល គឺជាតម្លៃគិតពន្ធគយនៃទំនិញទាំងនោះដែលត្រូវបានកំណត់ស្របតាមមាត្រា ២១នៃច្បាប់នេះ ។

១២- ឯកសារ គឺជាឯកសារតាមទម្រង់ណាមួយ ទោះជាមាន ឬគ្មានចុះហត្ថលេខា ឬចុះអាទិសង្កេត ឬធ្វើយថាភូតដោយអ្នកតាក់តែង និងរាប់បញ្ចូលទាំង ៖

  • ទម្រង់ណាមួយដែលសរសេរលើសម្ភារៈ
  • ព័ត៌មានថតទុក បញ្ចូន ឬរក្សាទុកដោយមធ្យោបាយនានា ដូចជា ឧបករណ៍ថត កុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀត និងសម្ភារៈដែលយកចេញពីព័ត៌មានទាំងនេះ ។
  • ស្លាក ឬសញ្ញាសម្គាល់ផ្សេងទៀត ឬការសរសេរដែលភ្ជាប់នឹងវត្ថុអ្វីមួយ ឬ​សម្ភារៈភាគណាមួយនៃវត្ថុនោះ ។
  • សៀវភៅ ផែនទី ប្លង់ ក្រាហ្វ ឬគំនូរ
  • រូបថត ហ្វីល ខ្សែអាត់ ឬឧបករណ៍ផ្សេងទៀតដែលផ្ទុកនូវរូបភាព ហើយមានលទ្ធភាពអាចធ្វើការផ្តិតចម្លងបាន ។

១៣- ពន្ធ គឺជាពន្ធបន្ថែមអាករ កម្រៃ ឬបន្ទុកផ្សេងទៀតដែលយកលើទំនិញស្របតាមបញ្ញត្តិណាមួយនៃច្បាប់នេះ ឬច្បាប់និងបទប្បញ្ញត្តិផ្សេងទៀតដែលអនុវត្តនិងគ្រប់គ្រងដោយគយ ។

១៤- ភណ្ឌាគារគយមានដែនកំណត់បីប្រភេទគឺ ៖

  • ភណ្ឌាគារសាធារណៈ ដែលទទួលបានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬដោយបុគ្គលណាមួយបាន ។ ភណ្ឌាគារនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលទាំងឡាយដែលមានសិទ្ធិធ្វើសន្និធិទំនិញ ។
  • ភណ្ឌាគារឯកជន ដែលត្រូវបានផ្តល់ការអនុញ្ញាតដោយនាយកទីចាត់ការគយ និងរដ្ឋាករ ត្រូវបានប្រើប្រាស់ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីការប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ ។
  • ភណ្ឌាគារពិសេស គឺជាប្រភេទភណ្ឌាគារដែលទទួលបានសិទ្ធិពីនាយកទីចាត់ការគយ និងរដ្ឋាករ សម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ ។

១៥- ការដាក់ឲ្យប្រើប្រាស់ក្នុងប្រទេស គឺជាការចរាចរទំនិញនាំចូលដោយសេរីក្នុងរង្វង់ដែនគយ បន្ទាប់ពីបានបញ្ចេញទំនិញពីគយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login