Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើអ្នកនាំចូលគឺជាអ្វី ?

១៧- តើការនាំចូលពាក់ព័ន្ធទៅនឹងទំនិញគឺជាអ្វី ?

១៨- តើការអនុញ្ញាតឲ្យយកចេញគឺជាអ្វី ?

១៩- តើសន្និធិគយបណ្តោះអាសន្នគឺជាអ្វី ?

២០- តើទំនិញកំណត់ពិសេសគឺជាអ្វី ?

ចម្លើយ

១៦- អ្នកនាំចូល គឺជាបុគ្គលដែលនាំចូលទំនិញដោយខ្លួនឯង ឬដោយអ្នកដទៃ ។ ត្រូវចាត់ជាអ្នកនាំចូលផងដែរនូវអ្នកទទួលទំនិញ បុគ្គលដែលជាម្ចាស់កម្មសិទ្ធិ បុគ្គលដែលនឹងទៅជាម្ចាស់កម្មសិទ្ធិ ឬអ្នកមានសិទ្ធិចាត់ចែងលើកម្មសិទ្ធិទំនិញទាំងនោះ មុនពេលដែលទំនិញនោះឈប់ជាកម្មវត្ថុនៃការត្រួតពិនិត្យ ។

១៧- ការនាំចូលពាក់ព័ន្ធទៅនឹងទំនិញ គឺជាការមកដល់ដែនគយនូវទំនិញតាមរបៀបណាក៏ដោយ ទោះជាស្របច្បាប់ឬមិនស្របច្បាប់ពីចំណុច ឬទីកន្លែងនៅក្រៅដែនគយ ។

១៨- ការអនុញ្ញាតឲ្យយកចេញ គឺជាការអនុញ្ញាតរបស់គយឲ្យយកទំនិញដែលបានបំពេញបែបបទគយរួចចេញពីការគ្រប់គ្រងរបស់គយដល់បុគ្គលពាក់ព័ន្ធ ។

១៩- សន្និធិគយបណ្តោះអាសន្ន គឺសំដៅលើសន្និធិទំនិញ ដែលស្ថិតក្រោមការត្រួតពិនិត្យគយ នៅទីកន្លែងដែលបានទទួលាការអនុញ្ញត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ ។

២០- ទំនិញកំណត់ពិសេស គឺជាទំនិញទាំងឡាយដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមកថាខណ្ឌទី២ក្នុងមាត្រា៨នៃច្បាប់នេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login