ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការលើកលែងពន្ធនិងអាករនាំចូលត្រូវអនុញ្ញាតផ្តល់ជូនចំពោះការនាំចូលមានដូចជា ៖
ក- ទំនិញសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុលស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ ដោយមានការបញ្ជាក់ពីប្រធានបេសកកម្ម និងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ខ- ទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការ ដូចបានរៀបរាប់នៅក្នុងវាក្យខណ្ឌ ក កថាខណ្ឌទី១ នៃមាត្រានេះ ។ ការអនុវត្តនូវវាក្យខណ្ឌនេះ និងវាក្យខណ្ឌ ក កថាខណ្ឌទី១នៃមាត្រានេះ ត្រូវផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍បដិការរវាងរដ្ឋាភិបាលពាក់ព័ន្ធ ។
គ- ទំនិញមានដើមកំណើតកម្ពុជា ឬទំនិញនាំចូលដែលបានបង់ពន្ធ និងអាកររួច ដែលចេញពីដែនគយហើយត្រូវនាំចូលត្រឡប់ពីបរទេសមកវិញ ដោយពុំមានការបង្កើតតម្លៃ ។
ឃ- ទំនិញដែលត្រូវលើកលែងពន្ធ និងអាករក្រោមបញ្ញត្តិនៃច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ។
ង- ទំនិញជាអំណោយសម្រាប់មនុស្សធម៌ទំនិញសម្រាប់ការស្រាវជ្រាវ និងគោលបំណងវិទ្យាសាស្ត្រ ទំនិញគំរូ និងទំនិញតាំងពិព័រណ៍ដែលគ្មានតម្លៃពាណិជ្ជកម្មមឈូសដែលមានសាកសពមនុស្ស និងទំនិញផ្សេងទៀត ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។