សំណួរ
២៦- តើសូចនាករគោលរបស់ស្ដង់ដារសេវាសាធារណៈមានអ្វីខ្លះ ?
២៧- ចូរអោយនិយមន័យសូចនាកររបស់ស្តង់ដារនីមួយៗ ។
២៨- តើឥរិយាបទមន្ត្រីរាជការត្រូវមានគុណសម្បត្តិអ្វីខ្លះ ?
២៩- តើមានអ្វីកើតឡើងនៅពេលដែលរដ្ឋាភិបាលមិនផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ?
៣០- ហេតុអ្វីបានរាជរដ្ឋាភិបាលត្រូវកែទម្រង់សាធារណៈ ?
ចម្លើយ
២៦- សូចនាករគោលរបស់ស្ដង់ដារសេវាសាធារណៈមានដូចជា ៖
- គុណភាពព័ត៌មាន
- ភាពងាយស្រួលក្នុងការទទួលសេវា
- ភាពយកចិត្តទុកដាក់ទទួលអ្នកប្រើប្រាស់សេវា
- ផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ
- យន្តការព័ត៌មានត្រលប់ និងបណ្តឹងតវ៉ា ។
២៧- និយមន័យសូចនាកររបស់ស្តង់ដារនីមួយៗមានដូចជា ៖
- គុណភាពព័ត៌មាន ៖ មានលក្ខណៈសាមញ្ញ ងាយយល់ ច្បាស់លាស់ ត្រឹមត្រូវ បច្ចុប្បន្នភាព និងងាយទទួលយក ។
- ភាពងាយស្រួលក្នុងការទទួលយកសេវា ៖ ជាអ្នកផ្តល់សេវា ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ នីតិវិធីទំនាក់ទំនង ការបំពេញបែបបទ និងការទទួលយកសេវា ។
- ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ៖ ជាអ្នកផ្តល់សេវាប្រើប្រាស់មធ្យោបាយ និងនីតិវិធីការងារដើម្បីដោះស្រាយ ឬឆ្លើយតបទៅនឹងសំណូមពររបស់អ្នកប្រើប្រាស់សេវា ។
- សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ ៖ ជាអង្គភាពផ្តល់សេវាមានសមត្ថភាពអនុវត្តការងារឲ្យទទួលបានលទ្ធផលខ្ពស់ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាព ។
- យន្តការផ្តល់ព័ត៌មានត្រលប់ និងបណ្តឹងតវ៉ា ៖ ឆ្លុះបញ្ចាំងពីគុណភាពព័ត៌មាន ភាពងាយស្រួលក្នុងការទទួលសេវា ភាពយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់សេវាសេវា និងសេវាផ្តល់តាមគោលការណ៍មានអភិបាលកិច្ចល្អ ។
២៨- ឥរិយាបទមន្ត្រីរាជការត្រូវមានគុណសម្បត្តិដូចជា ៖
ក- ឆន្ទៈម្ចាស់ ជាកត្តាកំណត់ពីភាពជោគជ័យរបស់បុគ្គល ឬក្រុម ឬអង្គភាព ។ ឆន្ទៈផ្តើមចេញពីមនសិការបស់បុគ្គល មិនមែនជាកត្តាកំណត់ ឬជាការចាប់បង្ខំទេ ។
កត្តាមួយចំនួនគួរប្រតិបត្តិរួមមាន ៖
- មានទឹកចិត្តស្រលាញ់ការងារ
- មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
- ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម
- ស្មារតីឈ្មុសឈ្មុលនឹងការងារ
- ការជម្នះឧបសគ្គ
ខ- ភក្តីភាព ជាសេចក្តីត្រូវការរបស់មនុស្ស ក្នុងសង្គមអរិយធម៌ ដែលត្រូវប្រកាន់ភ្ជាប់ ដើម្បីលើកតំឡើងកិត្តិយស និងសេចក្តីថ្លៃថ្នូរទាំងក្នុងនាមបុគ្គល ទាំងក្នុងនាមស្ថាប័ន ។ ភក្តីភាពជាសុជីវធម៌ និងសីលធម៌ ដែលជាគុណតម្លៃខាងចរិយាធម៌របស់មនុស្ស ។
ភក្តីភាពទាំងនោះរួមមាន ៖
- ភក្តីភាពចំពោះស្ថាប័ន
- ភក្តីភាពចំពោះវិជ្ជាជីវៈ
- ភក្តីភាពចំពោះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវា
គ- មនសិកាវិជ្ជាជីវៈ សកម្មភាពសំខាន់ៗដែលត្រូវប្រតិបត្តិរួមមាន ៖
- ប្រឹងប្រែងបំពេញការងារឲ្យអស់លទ្ធភាពជាមួយមធ្យោបាយដែលមាន សំដៅធ្វើឲ្យមានការរីកចម្រើន និងប្រសិទ្ធភាព
- យកចិត្តទុកដាក់បំពេញការងារ និងមានមនសិកាការងារ ដើម្បីសម្រេចបានលទ្ធផល ដែលបានគ្រោងទុក
- ប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍខ្លួន និងប្រើប្រាស់សមត្ថភាព ចំណេះដឹង ជំនាញ ភាពប៉ិនប្រសប់ និងចរិតលក្ខណៈរបស់ខ្លួនឲ្យបានជាអតិបរមា និងសេចក្តីថ្លៃថ្នូរ
- ស្វិតស្វាញក្នុងធ្វើការងារជាមួយអ្នករាជការផ្សេងទៀត
- ហ៊ានលះបង់កំលាំងកាយចិត្ត ចំពោះការងារ និងផលប្រយោជន៍សាធារណៈ
- បង្កើនសមត្ថភាពជំនាញ ឯកទេស ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនឲ្យទាន់សភាពការណ៍
- មិនត្រូវយកម៉ោងការងារទៅបំពេញមុខរបរបន្ថែម
- មិនអាចទទួលយកនូវផលប្រយោជន៍នានា ដែលនាំឲ្យប៉ះពាល់ដល់អាព្យាក្រឹត្យរបស់មន្រ្តីរាជការ
- រក្សាការសំងាត់វិជ្ជាជីវៈតាមគោលការណ៍ ដែលមានចែងក្នុងច្បាប់ជាធរមាន
- ត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចលក្ខការណ៍ (មិននិយាយ មិនសរសេរពីអ្វីដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់អង្គភាព)
- ត្រូវទទួលខុសត្រូវលើការប្រតិបត្តិរបស់ខ្លួន ចំពោះភារកិច្ចដែលបានប្រគល់ឲ្យ
- ត្រូវតែគោរពតាមការចាត់តាំងពីថ្នាក់លើរបស់ខ្លួន
- ត្រូវគោរពវិន័យការងារ ម៉ោងធ្វើការ និងបទបញ្ជាផ្ទៃក្នុង
ឃ- វប្បធម៌សេវាសាធារណៈ គោលការណ៍សំខាន់ៗរួមមាន ៖
- ការផ្លាស់ប្តូរឥរិយាបទ ៖ ឥរិយាបទ និងរបៀបទំនាក់ទំនងការងារ ពីអ្នកគ្រប់គ្រងឲ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព
- អ្នកផ្តល់សេវា ៖
- សេចក្តីត្រូវការរស់ប្រជាពលរដ្ឋ គឺជាអាទិភាពនិងជាកាតព្វកិច្ចរបស់អ្នកផ្តល់សេវា (មន្រ្តី) ដែលត្រូវឆ្លើយតបប្រកបដោយមនសិកាវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ
- ត្រូវធ្វើឲ្យអ្នកទទួលសេវា (ប្រជាពលរដ្ឋ) មានភាពកក់ក្តៅ រាក់ទាក់ ការគោរព ភាពពេញចិត្ត និងជឿទុកចិត្ត
- ផ្តល់ព័ត៌មាន និងពន្យល់អំពីនីតិវិធី បែបបទនៃការផ្តល់សេវា
- សំណួររបស់ប្រជាពលរដ្ឋ ត្រូវតែមានចម្លើយ និងមិនត្រូវបង្ហាញនូវអាកប្បកិរិយាធុញទ្រាន់ ក្រអឺតក្រទមរើសអើង ។
- កាត់បន្ថយនូវគម្លាតរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា ការយល់ច្រឡំ និងការខ្វែងគំនិតគ្នា
- នីតិវិធីនៃការផ្តល់សេវាមានភាពសាមញ្ញ ខ្លី និងទាន់ពេលវេលា និងមានភាពរលូនក្នុងការងារ
- អតិថិជន គឺជាស្ដេចនិងការពេញចិត្តរបស់អ្នកប្រើប្រាស់សេវា គឺជាកាតព្វកិច្ចរបស់អ្នកផ្តល់សេវា ។
២៩- នៅពេលដែលរដ្ឋាភិបាលមិនផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមានបញ្ហាដូចជា ៖
- ធ្លាក់ចុះការអប់រំ
- អាណាធិបតេយ្យក្នុងសង្គម
- អសន្តិសុខ អស្ថេរភាព
- ខ្វះសិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ
- ជីវភាពធ្លាក់ចុះ ការងារក៏ធ្លាក់ចុះ
- អំពើពុករលួយកើតមានឡើង
- បាត់បង់ជំនឿលើអ្នកដឹកនាំ
- សីលធម៌ធ្លាក់ចុះ ។
៣០- បានរាជរដ្ឋាភិបាលត្រូវកែទម្រង់សាធារណៈព្រោះ ៖
- មានភាពយុត្តិធម៌
- មានអភិបាលកិច្ចល្អ
- ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យទទួលបានផលល្អ
- ផ្លាស់ប្តូរបរិយាបទរបស់មន្ត្រីរាជការ ។
តភាគ