ក្នុងការកែទម្រង់ និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ក្នុងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានដូចជា ៖
- ធ្វើវិចារណកម្មមុខងារ ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន
- ពង្រឹងភាពជាអ្នកដឹកនាំ ស្មារតីម្ចាស់ការប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន និងការសម្រិតសម្រាំងរកមន្ត្រីសមត្ថភាពខ្ពស់ និងគុណវុឌ្ឍិល្អប្រសើរក្នុងការតែងតាំង
- លើកកម្ពស់គុណាធិបតេយ្យក្នុងការជ្រើសរើស តែងតាំង ការតំឡើងថ្នាក់ និងឋាន្តរស័ក និងការអនុវត្តប្រព័ន្ធលើកទឹកចិត្ត និងប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មក្នុងវិស័យសាធារណៈ
- ពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងរចនាសម្ព័ន្ធការងារ ការអភិវឌ្ឍមូលធនមនុស្ស និងការជម្រុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យមុខងារ
- ធ្វើប្រតិភូកម្មអំណាច ការផ្ទេរមុខងារ ការផ្ទេរធនធាន និងចែករំលែកបច្ចេកទេស តាមរយៈយន្តការវិមជ្ឍការ និងវិសហមជ្ឈការដល់អង្គភាពរដ្ឋបាលគ្រប់កម្រិតក្រោមឱវាទក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងថ្នាក់ក្រោមជាតិ ។
- ពង្រឹងប្រសិទ្ធភាពការរៀបចំនិងការអនុវត្តក្រមសីលធម៌ការងារ និងទំនាស់ផលប្រយោជន៍របស់មន្ត្រីរាជការស៊ីវិល ។