Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-05-08 14:33

យុទ្ធសាស្ត្រទាំងបួនរបស់ក្រសួងមុខងារសាធារណៈ មាន ការងារទម្រង់រដ្ឋបាលនាពេលអនាគត ការងារអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងមុខងារសាធារណៈ និងការគាំទ្រហេដ្ឋានរចនាសម្ព័ន្ធ និងយន្តការផ្សេងៗ មានអត្ថន័យដូចខាងក្រោម ៖

  • ការគ្រប់គ្រងមុខងារសាធារណៈ ៖ ក្រសួងបានផ្តោតលើការពង្រឹងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈតាមរយៈការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ។
  • ការងារអភិវ​ឌ្ឍធនធានមនុស្ស ៖ ក្រសួងនឹងចូលរួមជម្រុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការនៅសាលាភូមិន្ទរដ្ឋបាល និងសាលារដ្ឋបាលភូមិភាគ និងលើកកម្ពស់សមត្ថភាពមន្រ្តីមុខងារសាធារណៈតាមរយៈការស្រាវជ្រាវ​ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល ។
  • ការគ្រប់គ្រងមុខងារសាធារណៈ ៖ ក្រួសងនឹងធ្វើការពង្រឹងប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងការកែលម្អរបៀបរបបគ្រប់គ្រងនិងចាត់ចែងការងារប្រកបដោយនវានុវត្ត៍ និងឌីជីថលតាមរយៈ ៖

ក- ការត្រួតពិនិត្យរដ្ឋបាលមន្រ្តីរាជការនិងគ្រប់គ្រងក្របខណ្ឌ

ខ- ការលើកកម្ពស់ប្រសិទ្ធភាពការងារនីតិកម្ម និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត កិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ាន ទំនាក់ទំនងអន្តរជាតិ និងការគាំទ្រទូទៅ

គ- ទំនើបកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា និងកែលម្អរការចាត់ចែង

ឃ- ប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្ត្រីរាជការ និងបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ ។

  • ការគាំទ្រហេដ្ឋារចនាសម្ព័ននិងយន្តការផ្សេងៗ ៖ ក្រសួងនិងបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជាមន្ទីរមុខងារសាធារណៈខេត្ត និងសាលារដ្ឋបាលភូមិភាគ ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ តាមប្រព័ន្ធព័ត៌មានវិទ្យានិងយន្តការការងារអន្តរវិស័យផ្សេងៗទៀតដូចជាយេនឌ័រ និងការងារវិមជ្ឈការនិងវិសហមជ្ឈការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login