សំណួរ
៣១- តើកត្តាអ្វីខ្លះដែលជម្រុញអោយមានកំណែទម្រង់សាធារណៈ ?
៣២- ដូចម្តេចដែលហៅថាគោលការណ៍អព្យាក្រឹត្យភាពនៃសេវាសាធារណៈ ?
៣៣- ដូចម្តេចដែលហៅថាគោលការណ៍ឋានានុក្រមនៃសេវាសាធារណៈ ?
៣៤- ចូរឲ្យនិយមន័យមន្ត្រីរាជការ ។
៣៥- តើលក្ខណៈពិសេសរបស់មុខងារសាធារណៈមានលក្ខណៈពិសេសអ្វីខ្លះ ?
ចម្លើយ
៣១- កត្តាដែលជម្រុញអោយមានកំណែទម្រង់សាធារណៈមានដូចជា ៖
- បរិយាបទពិភពលោក (សភាវូបនីយកម្ម)
- ដៃគូអភិវឌ្ឍតាមបណ្តាប្រទេសនានា
- តម្រូវការរបស់ប្រជាជន
- សេដ្ឋកិច្ចក្នុងនយោបាយពាណិជ្ជកម្ម
- តម្រូវការរាជរដ្ឋាភិបាល ។
៣២- ដែលហៅថាគោលការណ៍អព្យាក្រឹត្យភាពនៃសេវាសាធារណៈ គឺជារដ្ឋបាលតែមានភាពអាព្យាក្រឹត្យ ក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួននឹងទំនាក់ទំនងខាងក្រៅ ។
៣៣- ដែលហៅថាគោលការណ៍ឋានានុក្រមនៃសេវាសាធារណៈ គឺត្រូវគោរពទៅតាមគោលការណ៍ (ពីក្រោមទៅលើ និងពីលើចុះមកក្រោម) ហើយបញ្ជារបស់ថ្នាក់ដឹកនាំមានសិទ្ធិលុបចោលនូវការងាររបស់ថ្នាក់ក្រោមជាតិគ្រប់ពេលវេលា ឬគាត់មានសិទ្ធិក្នុងការសម្រេចចិត្តដកយកកិច្ចការងារពីថ្នាក់ក្រោមឲ្យទៅអ្នកផ្សេងទៀតធ្វើជំនួសក៏បាន ។
៣៤- និយមន័យមន្ត្រីរាជការមានដូចតទៅ ៖
- និយមន័យទី១ មន្ត្រីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្ត្រៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្តិ តាមឋានានុក្រម
- និយមន័យទី២ មន្ត្រីរាជការ សំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋាននុក្រមរដ្ឋបាលរបស់រដ្ឋ ឬគ្រឹះស្ថានសាធារណៈ ។
- និយមន័យទី៣ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវបានបញ្ជូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរាជរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈ និងបើកបៀវត្សពីការបំរុងថវិការទុកសម្រាប់ក្រសួងស៊ីវិល និងនាយកដ្ឋាននានា ។
- និយមន័យទី៤ មន្ត្រីរាជការ គឺជាអ្នកដែលត្រូវបានជ្រើសរើសដោយការប្រលងប្រជែឲ្យចូលក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយ និងត្រូវបានទទួលប្រាក់សោធននិវត្តន៍ ។ ចំណែកភ្នាក់ងារជាប់កិច្ចសន្យាមិនមែនជាមន្រ្តីរាជការទេ ព្រោះពួកគេជ្រើសរើសអោយចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តនទេ ។
- និយមន័យទី៥ មន្ត្រីរាជការជាមន្ត្រីដែលបំរើសេវាសាធារណៈដែលធើ្វទៅតាមការបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះ នៅជាប់ខ្លួនគេមានឥទ្ធិពលអាថ៌កំបាំងមួយ គឺអំណាចសាធារណៈនិងជាមន្ត្រីស្ថិតនៅក្រោមវិធានទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មានន័យថា មន្ត្រីដែលជ្រើសរើសដោយការប្រលងប្រជែងអោយចូលក្នុងក្របខណ្ឌ មានការធ្វើឡើងថ្នាក់ ឬឋានន្តរស័ក និងបានទទួលប្រាក់សោធននិវត្តន៍ ។
៣៥- លក្ខណៈពិសេសរបស់មុខងារសាធារណៈមានលក្ខណៈពិសេសដូចជា ៖
- បេសកកម្មរបស់មុខងារសាធារណៈ ៖ ជាបេសកកម្មបំរើសេវាសាធារណៈ ។ មន្ត្រីរាជការត្រូវគោរពតាមគោលការណ៍ទាំងឡាយក្នុងការបំរើសេវាសាធារណៈ ព្រមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់និងប្រកបដោយសីលធម៌ចំពោះប្រជាពលរដ្ឋ បេសកកម្មម៉្យាងទៀតគឺ ជាការធ្វើអោយសម្រេចជោគជ័យនូវនយោបាយ និងទិសដៅដែលកំណត់ដោយរាជរដ្ឋាភិបាល ។ ដូច្នេះ មុខងារសាធារណៈនៅជាប់ជាមួយមុខងារនយោបាយដែលជាអ្នកបញ្ជាអ្នកដឹកនាំ ។
- មធ្យោបាយរបស់មុខងារសាធារណៈ ៖ គឺជាអំណាចសាធារណៈ និងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឲ្យមក ព្រមទាំងមានបុព្វសិទ្ធិនៃអំណាចសាធារណៈសម្រាប់ប្រើប្រាស់ក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល និងចាយឥទានសាធារណៈដែលបានកើតមកពីការយកពន្ធដារសព្វសារពើ និងប្រភពចំណូលផ្សេងៗទៀរក្នុងក្របខណ្ឌហិរញ្ញាវត្ថុ និងថវិកា ។
- ប្រសិទ្ធិភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ៖ គឺមិនអាចគិតគូរបានទេជាក់ស្តែងនៅក្នុងសមត្ថភាពឧស្សាហកម្មបានឡើយ ។
តភាគ