ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានដូចជា ៖
- ពង្រឹង និងពង្រីកការផ្សព្វផ្សាយជាសាធារណៈ នូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសេវាសាធារណៈ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ
- ជម្រុញការអនុវត្តការទទួលព័ត៌មានត្រលប់និងដោះស្រាយបណ្តឹងតវ៉ា និងពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគាំទ្រអនុវត្ត
- ជម្រុញនវានុត្តន៍និងរដ្ឋបាលឯកភាពក្នុងកម្រិតស្រុក ខណ្ឌ ខេត្តរាជធានី ដើម្បីធានាប្រសិទ្ធភាព ទាំងក្នុងការបំពេញមុខងារ និងការប្រើប្រាស់ធនធាន
- បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ
- លើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ។