Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើគោលការណ៍របស់មុខងារសាធារណៈមានអ្វីខ្លះ ? ចូររៀបរាប់នឹងបកស្រាយ ?

៣៧- តើប្រភពមុខងារសាធារណៈមានប្រភពមកពីណាខ្លះ ?

៣៨- តើស្ថានភាពអ្វីខ្លះដែលត្រូវបានចាកចេញពីក្របខណ្ឌ ?

៣៩- តើគុណសម្បត្តិ និងគុណសម្បត្តិមជ្ឍការនាំមកនូវប្រយោជន៍និងផលវិបាកអ្វីខ្លះក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋាន ?

៤០- ចូរពន្យល់ពីយុទ្ធសាស្ត្រទាំងបួនរបស់ក្រសួងមុខងារសាធារណៈ មានការងារទម្រង់រដ្ឋបាលនាពេលអនាគត ការងារអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងមុខងារសាធារណៈ និងការគាំទ្រហេដ្ឋានរចនាសម្ព័ន្ធ និងយន្តការផ្សេងៗ ។

ចម្លើយ

៣៦- គោលការណ៍មុខងារសាធារណៈមានដូចជា ៖

  • បម្រើផលប្រយោជន៍សាធារណៈ ៖ ត្រូវបានផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរ ពោលមិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេ គឺគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌ រចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗឲ្យមានដំណើរការល្អ ដើម្បីបំពេញការងារឲ្យបានរលូន និងបានជោគជ័យតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតែប៉ុណោ្ណះ ។
  • គោរពគោលការណ៍ស្តីពីឋានានុក្រម ៖ ការតែងតាំង ការឡើងថ្នាក់ ឋានន្តរស័ក្ត ដាក់ពិន័យ ត្រូវគោរពតាមនីតិវិធី និងគោលការណ៍ច្បាស់លាស់ ។
  • ការពារផលប្រយោជន៍របស់មន្រ្តីរាជការ ៖ គឺការពារផលប្រយោជន៍របស់មន្ត្រីរាជការតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមន្រ្តីរាជការរួមមាន ៖ ការពារសិទ្ធិ ការឡើងថ្នាក់ ឋានន្តរស័ក្តិ មុខតំណែង ការធានាអាជីព ការការពារអាជីព បៀវត្ស ប្រាក់សោធននិវត្តន៍ ។

៣៧- ប្រភពមុខងារសាធារណៈមានប្រភពមកពី រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាអន្តរជាតិ ច្បាប់ និងបទបញ្ជានានា ការគោរពគោលការណ៍ទូទៅនៃនីតិមុខងារសាធារណៈ ព្រមទាំងយុត្តិសាស្រ្ត ។

៣៨- ការចាកចេញពីក្របខណ្ឌមានមូលហេតុ៦យ៉ាងគឺ ៖

  • ការឈប់ពីការងារដោយស្ម័គ្រចិត្ត
  • ការចូលនិវត្តន៍ដោយការដល់អាយុតាមការស្នើសុំ និងដោយបញ្ញាត្តិ
  • ការបាត់បង់សម្បទាវិជ្ជាជីវៈ
  • ការទទួលមរណភាព
  • ការបណ្តេញចេញពីក្របខណ្ឌដោយទទួលទណ្ឌកម្មវិន័យថ្នាក់ទី២
  • អវត្តមានគ្មានមូលហេតុ ក្រោយស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ។

៣៩- គុណសម្បត្តិ និងគុណសម្បត្តិមជ្ឍការនាំមកនូវប្រយោជន៍ និងផលវិបាកអ្វីខ្លះក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋានដូចជា ៖

            គុណសម្បត្តិ

  • រដ្ឋអំណាចថ្នាក់ក្រោមអនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ
  • ពង្រឹងបាននូវឯករាជ្យជាតិ
  • ផ្តល់ភាពងាយស្រួលទៅដល់រដ្ឋបាលថ្នាក់ថ្នាក់កណ្តាលក្នុងការត្រួតពិនិត្យ

គុណវិបត្តិ

  • រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់នឹងប្រជាពលរដ្ឋ
  • ប្រជាពលរដ្ឋមិនអាចចូលរួមក្នុងការសម្រេចចិត្តអ្វីមួយក្នុងការរៀបចំ
  • រដ្ឋបាលបែបនេះមានលក្ខណៈបិទជិត ។

៤០- យុទ្ធសាស្ត្រទាំងបួនរបស់ក្រសួងមុខងារសាធារណៈ មាន ការងារទម្រង់រដ្ឋបាលនាពេលអនាគត ការងារអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងមុខងារសាធារណៈ និងការគាំទ្រហេដ្ឋានរចនាសម្ព័ន្ធ និងយន្តការផ្សេងៗ មានអត្ថន័យដូចខាងក្រោម ៖

  • ការគ្រប់គ្រងមុខងារសាធារណៈ ៖ ក្រសួងបានផ្តោតលើការពង្រឹងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈតាមរយៈការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ។
  • ការងារអភិវ​ឌ្ឍធនធានមនុស្ស ៖ ក្រសួងនឹងចូលរួមជម្រុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការនៅសាលាភូមិន្ទរដ្ឋបាល និងសាលារដ្ឋបាលភូមិភាគ និងលើកកម្ពស់សមត្ថភាពមន្រ្តីមុខងារសាធារណៈតាមរយៈការស្រាវជ្រាវ​ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល ។
  • ការគ្រប់គ្រងមុខងារសាធារណៈ ៖ ក្រួសងនឹងធ្វើការពង្រឹងប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងការកែលម្អរបៀបរបបគ្រប់គ្រងនិងចាត់ចែងការងារប្រកបដោយនវានុវត្ត៍ និងឌីជីថលតាមរយៈ ៖

ក- ការត្រួតពិនិត្យរដ្ឋបាលមន្រ្តីរាជការនិងគ្រប់គ្រងក្របខណ្ឌ

ខ- ការលើកកម្ពស់ប្រសិទ្ធភាពការងារនីតិកម្ម និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត កិច្ចសហប្រតិបត្តិការមុខងារសាធារណៈអាស៊ាន ទំនាក់ទំនងអន្តរជាតិ និងការគាំទ្រទូទៅ

គ- ទំនើបកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា និងកែលម្អរការចាត់ចែង

ឃ- ប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្ត្រីរាជការ និងបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ ។

  • ការគាំទ្រហេដ្ឋារចនាសម្ព័ននិងយន្តការផ្សេងៗ ៖ ក្រសួងនិងបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជាមន្ទីរមុខងារសាធារណៈខេត្ត និងសាលារដ្ឋបាលភូមិភាគ ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ តាមប្រព័ន្ធព័ត៌មានវិទ្យានិងយន្តការការងារអន្តរវិស័យផ្សេងៗទៀតដូចជាយេនឌ័រ និងការងារវិមជ្ឈការនិងវិសហមជ្ឈការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login