Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តទាំងឡាយ តើក្រសួងមុខងារសាធារណៈត្រូវរួមចំណែកលើការងារសំខាន់ៗអ្វីខ្លះ ?

៤២- តើក្នុងការអនុវត្តការងាររបស់ខ្លួនក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងការងារទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈបានជួបប្រទះនូវបញ្ហាប្រឈមអ្វីខ្លះក្នុងរយៈពេល៥ឆ្នាំដោយគិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨ ?

៤៣- តើបាវចនាដែល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានកំណត់យកបាវចនាប៉ុន្មាន ? អ្វីខ្លះ ?

៤៤- គោលបំណងគោលនយោបាយចំនួនមួយគឺ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងពង្រឹងការកែលម្អអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ តើក្រសួងមុខងារសាធារណៈបានដាក់អនុវត្តកម្មវិធីចំនួនប៉ុន្មាន ? អ្វីខ្លះ ?

៤៥- តើក្នុងការកែទម្រង់ និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ក្នុងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានអ្វីខ្លះ ?

ចម្លើយ

៤១- ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តទាំងឡាយ ក្រសួងមុខងារសាធារណៈត្រូវរួមចំណែកលើការងារសំខាន់ៗ៤គឺ ៖

  • ការកែទម្រង់ប្រព័ន្ធបៀវត្សសម្រាប់មន្រ្តីរាជការ
  • ការលើកកម្ពស់ការអភិវឌ្ឍស្ថាប័ន
  • ការពង្រឹងសេវារដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ
  • ការពង្រឹងប្រសិទ្ធភាព ផលិតភាព និងប្រសិទ្ធផលការងារ និងការគ្រប់គ្រងមន្រ្តីរាជការ ។

៤២- ក្នុងការអនុវត្តការងាររបស់ខ្លួនក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងការងារទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈបានជួបប្រទះនូវបញ្ហាប្រឈមក្នុងរយៈពេល៥ឆ្នាំដោយគិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨មានដូចជា ៖

  • ការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធ និងការគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងស្ថាប័នមួយចំនួននៅមានកម្រិត
  • ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងនៅមិនទាន់អាចឆ្លើយតបបានពេញលេញទៅនឹងសេចក្តីត្រូវការនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
  • ការកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិលក្នុងក្របខណ្ឌរាជរដ្ឋាភិបាលមិនទាន់មានលក្ខណៈជាប្រព័ន្ធ និងមិនទាន់មានប្រសិទ្ធភាពឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់រដ្ឋបាលសាធារណៈ
  • ការវិភាគមុខងារស្ថាប័ន អង្គភាពនិងរំហូរការងារក្នុងក្រសួងសាមី និងអន្តរក្រសួង ស្ថាប័នសម្រាប់ប្រភេទសេវានីមួយៗមិនទាន់កំណត់ឲ្យបានច្បាស់លាស់ និងកែលម្អរឱ្យមានប្រសិទ្ធភាពខ្ពស់
  • ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ តាមរយៈការប្រើប្រាស់ព័ត៌មានវិទ្យានៅមានកម្រិត
  • ចំនួនមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធការងាររបស់មន្ទីរមុខងារសាធារណៈរាជធានីខេត្ត នៅមានចំនួនតិចតួច ដែលមិនទាន់ឆ្លើយតបនឹងទំហំការងាររបស់មន្ទីរ និងម្យ៉ាងទៀត មន្ទីរមុខងារសាធារណៈរាជធានី ខេត្តមួយចំនួនមិនទាន់មានអាគារដ្ឋបាលសមរម្យសម្រាប់មន្រ្តីរាជការបម្រើបការងារ
  • ការយល់ដឹង ការផ្តល់អាទិភាព ការចូលរួម និងការអនុវត្តការងារអាស៊ានក្នុងក្របខណ្ឌ និងយន្តការនៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) របស់មន្ត្រីរាជការនៅមានកម្រិត ។

៤៣- បាវចនាដែល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានកំណត់យកបាវចនាមាន៣គឺ ៖

  • ការពារផលប្រយោជន៍សាធារណៈ
  • ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន
  • ការពារផលប្រយោជន៍មន្រ្តី ។

៤៤- គោលបំណងគោលនយោបាយចំនួនមួយគឺ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងពង្រឹងការកែលម្អអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈបានដាក់អនុវត្តកម្មវិធីចំនួន៣គឺ ៖

  • កំណែទម្រង់រដ្ឋបាលសាធារណៈ
  • ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ
  • ពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការនិងកែលម្អរបៀបរបបគ្រប់គ្រង និងចាត់ចែងការងារប្រកបដោយនវានុវត្តន៍និងឌីជីថល ។

៤៥- ក្នុងការកែទម្រង់ និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ក្នុងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានដូចជា ៖

  • ធ្វើវិចារណកម្មមុខងារ ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន
  • ពង្រឹងភាពជាអ្នកដឹកនាំ ស្មារតីម្ចាស់ការប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន និងការសម្រិតសម្រាំងរកមន្ត្រីសមត្ថភាពខ្ពស់ និងគុណវុឌ្ឍិល្អប្រសើរក្នុងការតែងតាំង
  • លើកកម្ពស់គុណាធិបតេយ្យក្នុងការជ្រើសរើស តែងតាំង ការតំឡើងថ្នាក់ និងឋាន្តរស័ក និងការអនុវត្តប្រព័ន្ធលើកទឹកចិត្ត និងប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មក្នុងវិស័យសាធារណៈ
  • ពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងរចនាសម្ព័ន្ធការងារ ការអភិវឌ្ឍមូលធនមនុស្ស និងការជម្រុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យមុខងារ
  • ធ្វើប្រតិភូកម្មអំណាច ការផ្ទេរមុខងារ ការផ្ទេរធនធាន និងចែករំលែកបច្ចេកទេស តាមរយៈយន្តការវិមជ្ឍការ និងវិសហមជ្ឈការដល់អង្គភាពរដ្ឋបាលគ្រប់កម្រិតក្រោមឱវាទក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងថ្នាក់ក្រោមជាតិ ។
  • ពង្រឹងប្រសិទ្ធភាពការរៀបចំនិងការអនុវត្តក្រមសីលធម៌ការងារ និងទំនាស់ផលប្រយោជន៍របស់មន្ត្រីរាជការស៊ីវិល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login