ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាពខុសគ្នានៃកំណត់ហេតុ និងរបាយការណ៌៖
ក. កំណត់ហេតុ
-កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយ ឬច្រើនក្របខណ្ឌបេសកម្មនគរបាលយុត្តិធម៌ ។
-កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា
-កំណត់ហេតុ ត្រូវសរសេរក្នុងបច្ចុប្បន្ន និងចុះកាលបរិច្ឆេទ ហត្ថលេខ ម៉ោងជាក់លាក់នៃការចាប់ផ្តើម និងបញ្ចប់
-អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច
-កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកស្រាយ
-កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេត ហើយស្ថិតនៅក្រោមទម្រង់ការតឹងរ៊ឹង
ខ. របាយការណ៌
-របាយការណ៌ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ (ឋានុក្រុមថ្នាក់លើ ឬព្រះរាអាជ្ញា ឬចៅក្រម)
-របាយការណ៌ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា
-របាយការណ៌រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មតិកម្ម
-របាយការណ៌អាចត្រូវបានប្រើប្រាស់ដោយអ្នកមានឋានៈ
-ការសរសេររបាយការណ៌មិនស្ថិតក្រោមទម្រង់ការតឹងរ៊ឹង ដូចកំណត់ហេតុទេ
-ក្នុងក្របខណ្ឌស៊ើប របាយការណ៌ត្រូវបានប្រើប្រាស់ដើម្បីរៀបរាប់ពីប្រតិបត្តិការជារួម ។