Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើអ្វីគោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ច ?

៥២- តើអ្វីទៅជាពិពិធកម្មសេដ្ឋកិច្ច ?

៥៣- តើកំណែទម្រង់ និងវិសហមជ្ឈការនៅកម្ពុជាមានគោលបំណងអ្វី ?

៥៤- បច្ចុប្បន្នតើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៥៥- តើអ្វីទៅជារដ្ឋបាលតំបន់ ?

ចម្លើយ

៥១- គោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ច គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ទ សមធម៌ និងយុត្តិធម៌ តាមរយៈអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ គ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ជាពិសេសការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់នៅលើអត្ថប្រយោជន៍ប្រជាជនជាស្នូល និងការកសាងជាតិ ។

៥២- ពិពិធកម្មសេដ្ឋកិច្ច គឺជាដំណើរការចាំបាច់នៃការបង្កើតចន្ទល់ឱ្យបានច្រើនសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច សំដៅពង្រីកការនាំចេញ ឬបង្កើតតម្លៃបន្ថែមពីសកម្មភាពសេដ្ឋកិច្ចដែលមានសម្រាប់ ដើម្បីអាចរក្សាកំណើនសេដ្ឋកិច្ចនៅក្នុងកម្រិតខ្ពស់ក្នុងរយៈពេល និងវែងខាងមុខ ។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចផ្តោតលើអាទិភាពចំនួន៤ ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធិ និងបំពេញឱ្យគ្នាទៅវិញទៅមកគឺ ៖

១- ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល

២- ការអភិវឌ្ឍនប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មី

៣- ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤

៤- ការជម្រុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ ។

៥៣- កំណែទម្រង់ និងវិសហមជ្ឈការនៅកម្ពុជាមានគោលបំណង២គឺ ៖

  • ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅមូលដ្ឋាន
  • លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនិងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កលក្ខណៈឱ្យប្រជាជនរដ្ឋចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន សំដៅលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន ។

៥៤- បច្ចុប្បន្នប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិចែកជា២ប្រភេទគឺ ៖

  • ប្រព័ន្ធរដ្ឋបាលខេត្ត ៖ ដែលមានលក្ខណៈជារដ្ឋបាលតំបន់
  • ប្រព័ន្ធរដ្ឋបាលមូលដ្ឋាន ៖ ដែលរួមមានប្រព័ន្ធ២ថ្នាក់ និងប្រព័ន្ធ៣ថ្នាក់ ។ ប្រព័ន្ធ២ថ្នាក់ ៖ ស្រុក-ឃុំ និងសង្កាត់ (បច្ចុប្បន្នសង្កាត់ក្នុងស្រុកមិនទាន់មាន) និងក្រុង-សង្កាត់ ។ ប្រព័ន្ធ៣ថ្នាក់ ៖ រាជធានី-ខណ្ឌ-សង្កាត់ (រាជធានីជាប្រព័ន្ធរដ្ឋបាលមូលដ្ឋានពិសេស) ។

៥៥- រដ្ឋបាលតំបន់ គឺជារដ្ឋបាលដែលមានតួនាទី ភារកិច្ចអនុវត្តមុខងារជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិក្នុងការគាំទ្រ និងសម្របសម្រួលរដ្ឋបាលមូលដ្ឋានក្នុងដែនដីរបស់ខ្លួនទាំងរដ្ឋបាលទីប្រជុំជន (ក្រុង) និងជនបទ (ស្រុក ឃុំ និងសង្កាត់ក្នុងស្រុក) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login