សំណួរ
៤៦- តើការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានអ្វីខ្លះ ?
៤៧- តើសូចនាករបែបគុណភាពមានអ្វីខ្លះ ?
៤៨- តើសូចនាករបែបបរិមាណមានអ្វីខ្លះ ?
៤៩- តើគោលដៅយុទ្ធសាស្ត្រ៤ ក្នុងយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤មានអ្វីខ្លះក្នុងនីតិកាលទី៦របស់រាជរដ្ឋាភិបាល ?
៥0- តើវិស័យអាទិភាពទាំង៤នៃចតុកោណទាំង៤ក្នុងយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី៤នីតិកាលទី៦របស់រាជរដ្ឋាភិបាលមានអ្វីខ្លះ ?
ចម្លើយ
៤៦- ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានដូចជា ៖
- ពង្រឹង និងពង្រីកការផ្សព្វផ្សាយជាសាធារណៈ នូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសេវាសាធារណៈ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ
- ជម្រុញការអនុវត្តការទទួលព័ត៌មានត្រលប់និងដោះស្រាយបណ្តឹងតវ៉ា និងពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគាំទ្រអនុវត្ត
- ជម្រុញនវានុត្តន៍និងរដ្ឋបាលឯកភាពក្នុងកម្រិតស្រុក ខណ្ឌ ខេត្តរាជធានី ដើម្បីធានាប្រសិទ្ធភាព ទាំងក្នុងការបំពេញមុខងារ និងការប្រើប្រាស់ធនធាន
- បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ
- លើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ។
៤៧- សូចនាករបែបគុណភាពមានដូចជា ៖
- ការកសាងសមត្ថភាពមន្រ្តីរាជការមានប្រសិទ្ធភាព និងមានប្រព័ន្ធវាយតម្លៃច្បាស់លាស់
- ប្រព័ន្ធប្រាក់បៀវត្សមន្ត្រីរាជការមានសង្គតិភាព សមធម៌ និងគាំទ្រផលិតភាព
- ការវិភាគមុខងារ និងការត្រួតពិនិត្យប្រតិបត្តិការឡើងវិញរបស់ក្រសួង ស្ថាប័នត្រូវបានអនុវត្ត និងធ្វើវិចារណកម្ម
- សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យាត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ។
៤៨- សូចនាករបែបបរិមាណមានដូចជា ៖
- ចំនួនក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការតាមឆ្នាំ
- ចំនួនភាគរយមន្ត្រីរាជការស៊ីវិលតាមក្របខណ្ឌបង្ហាញតាមឆ្នាំ
- ចំនួនមន្ត្រីរាជការក្របខណ្ឌថ្មី និងចំនួនមន្ត្រីរាជការចូលនិវត្តន៍ប្រចាំឆ្នាំ
- ចំនួនប្រភេទសេវាសាធារណៈ
- ចំនួនស្ថាប័ន អង្គភាពសាធារណៈតាមឆ្នាំ (ការប្រែប្រួលចំនួន)
- ចំនួនមន្ត្រីរាជការស៊ីវិលតាមមុខតំណែង
- ចំនួន ភាគរយ ស្ថាប័ន អង្គភាពដែលអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល
- ចំនួន ភាគរយ មន្ត្រីរាជការដែលត្រូវបានបណ្តុះបណ្តាល (តាមតួនាទី និងតាមកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)
- ផលធៀប ភាគរយ កំណើនបៀវត្សអប្បបរមារបស់មន្រ្តីរាជការ ។
៤៩- គោលដៅយុទ្ធសាស្ត្រ៤ ក្នុងយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤មានចំណុចក្នុងនីតិកាលទី៦របស់រាជរដ្ឋាភិបាល ៖
- ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧០% ប្រកបដោយចីរភាព និងធននឹងវិបត្តិតាមេរយៈការធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងមានភាពប្រកួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឲ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់គ្រងបំណុលសាធារណៈដោយម៉ត់ចត់ ។
- ការបង្កើតការងារឲ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់ប្រទាប់យុវជន តាមរយៈការផ្តល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជម្រុញការវិនិយោគ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ។
- សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតនៅក្នុងអត្រាទាបជាង១០% ការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ការចូលរួមយន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម ។
- បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ ។
៥០- វិស័យអាទិភាពទាំង៤នៃចតុកោណទាំង៤ក្នុងយុទ្ធសាស្រ្តចតុកោណ ក្នុងដំណាក់កាលទី៤នីតិកាលទី៦របស់រាជរដ្ឋាភិបាលមាន ៖
- ចតុកោណទី១ ៖ ការអភិវឌ្ឍធនធានមនុស្សរួមមាន ៖
១- ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
២- ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
៣- ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ
៤- ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ។
- ចតុកោណទី២ ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចរួមមាន ៖
១- ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែក ដឹកជញ្ជូន ថាមពល និងឌីជីថល
២- ការអភិវឌ្ឍប្រកបនៃកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ
៣- ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មរ៉ែទី៣
៤- ការជម្រុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ ។
- ចតុកោណទី៣ ៖ ការលើកស្ទួយវិស័យឯកជន និងការងាររួមមាន ៖
១- ការអភិវឌ្ឍទីផ្សារការងារ
២- ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិន
៣- ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន
៤- ការពង្រឹងការប្រកួតប្រជែង ។
- ចតុកោណទី៤ ៖ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ទ រួមមាន ៖
១- ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ
២- ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ដោយចីរភាព
៣- ការពង្រឹងការគ្រប់គ្រង នគរូបនីយកម្ម
៤- ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។
តភាគ