Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- តើគណៈកម្មាធិការលទ្ធកម្មមានសិទ្ធិ និងភារកិច្ចអ្វីខ្លះ ?

៦២- តើការិយាល័យច្រកចេញចូលតែមួយបែងចែកជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?

៦៣- តើរដ្ឋបាលឃុំ សង្កាត់មានតួនាទីប៉ុន្មានប្រភេទ ?

៦៤- តើរដ្ឋបាល សង្កាត់ មានតួនាទីអ្វីខ្លះ ?

៦៥- តើអ្វីទៅជាសេវារដ្ឋាករ ?

ចម្លើយ

៦១- គណៈកម្មាធិការលទ្ធកម្មមានសិទ្ធិ និងភារកិច្ចធានាឲ្យសកម្មភាពកិច្ចលទ្ធកម្មទាំងអស់ របស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិប្រព្រឹត្តឡើងប្រកបដោយ ៖

  • ភាពស្មោះត្រង់
  • បើកចំហ តម្លាភាព មិនលំអៀង
  • អនុលោមតាមច្បាប់ បទបញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ
  • ដើម្បីការពារផលប្រយោជន៍របស់
  • ដើម្បីការពារផលប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ។

៦២- ការិយាល័យច្រកចេញចូលតែមួយបែងចែកជា ២ផ្នែកគឺ ៖

  • ផ្នែកជួរមុខ ៖ គឺជាកន្លែងដែលប្រជាពលរដ្ឋប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃ និងទទួលលទ្ធផលសម្រេចជាផ្លូវការនៃសេវារដ្ឋបាលេដែលបានស្នើសុំ ។
  • ផ្នែកជួរក្រោយ ៖ គឺជាកន្លែងពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសលើសំណុំបែបបទនៃការស្នើសុំសេវាសាធារណៈ ។

៦៣- រដ្ឋបាលឃុំ សង្កាត់មានតួនាទី២ប្រភេទគឺ ៖

  • តួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន
  • តួនាទីជាភ្នាក់ងារ តំណាងរដ្ឋក្រោមការចាត់តាំង ឬការប្រគល់អំណាចរបស់អាជ្ញាធរ ។

៦៤- រដ្ឋបាល សង្កាត់ មានតួនាទីដូចជា ៖

  • ជម្រុញ និងគាំពារអភិបាលកិច្ចល្អ
  • ចាត់ចែងប្រើប្រាស់ ធនធាននានាដែលមានប្រកបដោយចីរភាព
  • បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន
  • បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ
  • គោរពផលប្រយោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ ។

៦៥- សេវារដ្ឋាករ គឺជាសេវាសាធារណៈដោយមានសមូហភាពដែលដី ឬដោយរដ្ឋ សេវាត្រូវបានគ្រប់គ្រងដោយបុគ្គលិក និងថវិការរបស់សមូរភាព ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login