Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- តើរដ្ឋបាលតំបន់មានតួនាទីនិងភារកិច្ចអ្វីខ្លះ ?

៥៧- តើអ្វីទៅជារដ្ឋបាលមូលដ្ឋាន?

៥៨- តើក្រុមប្រឹក្សារាជធានីត្រូវមានគណៈកម្មាធិការកាតព្វកិច្ចអ្វីខ្លះ ?

៥៩- តើគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានតួនាទីអ្វីខ្លះ ?

៦០- តើគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារមានតួនាទីអ្វីខ្លះ ?

ចម្លើយ

៥៦- រដ្ឋបាលតំបន់មានតួនាទីនិងភារកិច្ចអនុវត្តមុខងាររបស់ថ្នាក់ជាតិ ដែលថ្នាក់ជាតិធ្វើប្រតិភូកម្ម ពិសេសមុខងារពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ច្បាប់ យុត្តិធម៌ ឬមុខងារពាក់ព័ន្ធការអភិវឌ្ឍ ការផ្តល់សេវាសង្គមដែលថ្នាក់ជាតិមិនទាន់ប្រគល់ឲ្យពេញលេញ ។

៥៧- រដ្ឋបាលមូលដ្ឋាន គឺជារដ្ឋបាលដែលនៅគៀក ឬជាប់ផ្ទាល់ជាមួយប្រជាជនដែលមានលទ្ធភាព សមត្ថភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍបានឆាប់រហ័សជាងថ្នាក់ជាតិ មានប្រសិទ្ធភាពនិងមានឆ្លើយតបលឿនជាងថ្នាក់ជាតិចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

៥៨- ក្រុមប្រឹក្សារាជធានីត្រូវមានគណៈកម្មាធិការកាតព្វកិច្ចចំនួន៣គឺ ៖

  • គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
  • គណៈកម្មាធិការលទ្ធកម្ម ។

៥៩- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានតួនាទី ខិតខំនានា ផែនការអភិវឌ្ឍ និងថវិការរបស់ក្រសួង ស្ថាប័ន ឬមន្ទីរអង្គភាពនានារបស់រាជរដ្ឋាភិបាលដែលបានផ្តល់សេវា សម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាដោយត្រូវបានដាក់បញ្ជូល ៖

  • ផែនការអភិវឌ្ឍរយៈពេល ០៥ឆ្នាំ
  • កម្មវិធីវិនិយោគ ០៣ឆ្នាំរំកិលប្រចាំឆ្នាំ
  • ក្របខណ្ឌ ចំណាយរយៈពេលមធ្យម
  • គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

៦០- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ មានសិទ្ធិ និងភារកិច្ចផ្តល់យោបល់និងលើកអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល អភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាព័ន្ធ នឹងសមភាពយេនឌ័របញ្ហាស្តី្រ និងកុមារដែលស្ថិត នៅក្នុងមុខអំណាចមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login