ការបណ្តុះបណ្តាលនៅក្រៅកន្លែងធ្វើការរួមមាន ៖
- ការបណ្តុះបណ្តាលតាមរបៀបសិក្ខាសាលា សន្និសិទ ឬការពិភាក្សាគ្នា ៖ ការសិក្សាបែបនេះ គឺសិក្សាបានបុគ្គលិកច្រើនគ្នា មានគោលដៅច្បាស់លាស់ និងរួមគ្នាពិភាក្សាពិគ្រោះយោបល់ ហើយតែងតែទទួលបានលទ្ធផលល្អប្រសើរលើការងារទៅថ្ងៃអនាគត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការបណ្តុះបណ្តាលបែបនេះ ច្រើនអនុវត្តចំពោះក្រុមហ៊ុនធំៗ ដែលមានរចនាសម្ព័ន្ធធំទូលាយ ។
- ការបណ្តុះបណ្តាលតាមបែបថ្នាក់រៀន ៖ ជាការបណ្តុះបណ្តាលដែលមានលក្ខណៈប្រហាក់ប្រហែលនិងការបណ្តុះបណ្តាលខាងលើដែរ ដោយបុគ្គលិកចូលរួមអាចមានចំនួនច្រើន ហើយអ្នកបណ្តុះបណ្តាលមានចំនួនតិច ។
- ការបណ្តុះបណ្តាលតាមបែបធ្វើត្រាប់តាម ៖ គឺជាការសម្តែងតួក្នុងតួនាទីអ្វីមួយ និងក្នុងស្ថានភាពនៃការងារជាក់លាក់ណាមួយ ដោយផ្តោតជាពិសេសទៅលើភាពរហ័សរហួនលើអាកប្បកិរិយានិងសេវាកម្មល្អ ។